ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយម្ចាស់បុរី និងខុនដូ ដើម្បីបង្កើតយន្តការរៀបចំថែរក្សាការពារនិរន្តរភាពបរិស្ថាន

8 ខែ មុន 55 តូ សុផល

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយម្ចាស់បុរី និងខុនដូ រកដំណោះស្រាយរួមមួយដើម្បីបង្កើតយន្តការរៀបចំថែរក្សាការពារនិរន្តរ ភាពបរិស្ថាន រាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ ២០១៨ ក្រោមអធិបតី ភាព លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានការចូលរួម ពីបណ្តាថ្នាក់ដឹកនាំចំណុះក្រសួងបរិស្ថានពាក់ព័ន្ធ រួមទាំងសមាគមន៍ និងបណ្តាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍លំនៅដ្ឋានប្រមាណ ៤០ ក្រុមហ៊ុននៅរាជធានីភ្នំពេញ។

កិច្ចប្រជុំពិគ្រោះយោបល់នេះធ្វើឡើងដើម្បី ស្នើសុំនូវមតិយោបល់ពីបណ្តា ក្រុមហ៊ុនពាក់ព័ន្ធ លើការវិនិយោគលំនៅដ្ឋានទាំងអស់ដើម្បីធ្វើការរួម ក្នុងការរៀបចំលំនៅដ្ឋាននិងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំក្រុង ធ្វើយ៉ាងណាប្រែក្លាយលំនៅដ្ឋានក៏ដូចជាបុរីទាំងអស់នោះ ប្រកបដោយ ភាពបៃតង មានសោភ័ណភាព និងបរិស្ថានស្អាត។

លោក សាយ សំអាល់ តាមរយៈកិច្ចប្រជុំនេះ ពិគ្រោះយោបល់នេះ ក៏ដូចជា ការរៀបចំគោលនយោបាយទាក់ទងការសាងសង់លំនៅដ្ឋានឱ្យត្រូវទៅតាមស្ថានភាពជាក់ស្តែងដោយគិតគូរបញ្ហាបរិស្ថានជាចំបង ក្នុងនោះស្នើដល់ ក្រុមហ៊ុនវិនិយោគទាំងអស់មុននឹងធ្វើការសាងសង់ត្រូវគិតពីបញ្ហាលូ និងប្រព័ន្ធចំរោះទឹក ការញែក និងគ្រប់គ្រងសំរាម ក៏ដូចជា ការសាងសង់ យ៉ាងដូចម្តេចដើម្បីមានបរិស្ថាន និងមានបរិយាកាសល្អ ដើម្បីចូលរួមលើក កម្ពស់ក្នុងកិច្ចគាំពារ បរិស្ថាននៅក្នុងទីប្រជុំជនក្រុង និងរាជធានីភ្នំពេញ ផងដែរ។

លោក សាយ សំអាល់ បានគូសបញ្ជាក់ថា គោលការណ៍ទាំងនេះក៏នឹង ត្រូវអនុវត្តនៅក្នុងការវិនិយោគ និងអភិវឌ្ឍលំនៅដ្ឋាននៅថ្នាក់ខេត្តផងដែរ។ លោក ក៏បានជំរុញឱ្យម្ចាស់គម្រោងអភិវឌ្ឍបុរីទាំងអស់ គិតគូរបញ្ចូល ក្នុងផែនការរបស់ខ្លួននូវការគ្រប់គ្រងសំណល់រឹង សំរាមឱ្យបានល្អផងដែរ។

លោក បានបន្ថែមថាដើម្បីលើកទឹកចិត្តដល់បុរីដែលបានគិតគូរដល់បរិស្ថាន ក្រសួងនឹងគិតគូរពីការប្រកួតប្រជែង ក្នុងចំណោមបូរីនានា និងផ្តល់នូវការ លើកទឹកចិត្តទទួលស្គាល់ដល់ការចូលរួមថែរក្សា និងស្រឡាញ់បរិស្ថាន។ ក្រៅពីការលើកសំណូមពរមួយចំនួន អ្នកអភិវឌ្ឍលំនៅដ្ឋាននៅរាជធានី ភ្នំពេញបានគាំទ្ររាល់ការលើកឡើងទាំងឡាយរបស់ក្រសួងបរិស្ថាន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!