ព្រឹតិ្តការណ៍ថ្មីៗ

ក្រសួងសាធារណការផ្សព្វផ្សាយពីប្រព័ន្ធស័្វយប្រវត្តិកម្មចុះបញ្ជី និងត្រួតពិនិត្យបច្ចេកទេសយានយន្ត

1 ឆ្នាំ មុន 72 តូ សុផល

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹងជញ្ជូន បានរៀបចំផ្សព្វផ្សាយ និងអប់រំអំពីប្រព័ន្ធស័្វយប្រវត្តិកម្មចុះបញ្ជី និងត្រួតពិនិត្យបច្ចេកទេសយានយន្ត ខណៈដែលប្រជាពលរដ្ឋភាគច្រើននៅមិនទាន់យល់ច្បាស់ ពីកំណែទម្រង់វិស័យសាធារណៈមួយនេះ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹងជញ្ជួន នៅថ្ងៃទី៤ ខែតុលានេះ បានឲ្យដឹងថា ក្រសួងបានសហការជាមួយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA រៀបចំកម្មវិធីផ្សព្វផ្សាយ និងអប់រំអំពីប្រព័ន្ធស័្វយប្រវត្តិកម្មនៃការចុះបញ្ជី និងត្រួតពិនិត្យបច្ចេកទេសយានយន្ត ក្នុងរយៈពេល១សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែតុលានេះ នៅទីតាំងផ្សារទំនើបអ៊ីអន២ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពដដែល បានឱ្យដឹងទៀតថា កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីការចុះបញ្ជីយានយន្ត និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តទៅកាន់សាធារណជន។

បើយោងតាមសេចក្តីប្រកាសព័ត៌មាន ពិធីបើកជាផ្លូវការនៃកម្មវិធីផ្សព្វផ្សាយ និងអប់រំអំពីប្រព័ន្ធស័្វយប្រវត្តិកម្មនៃការចុះបញ្ជី និងត្រួតពិនិត្យបច្ចេកទេសយានយន្តនេះ នឹងប្រពឹត្តទៅថ្ងៃទី៥ ខែ តុលាស្អែកនេះ ក្រោមអធិបតីភាព ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ហើយនៅថ្ងៃទី៧ ខែតុលា ដែលជាថ្ងៃចុងក្រោយនៃកម្មវិធី នឹងមានការអញ្ជើញចូលរួមជាកិត្តិយសពីឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ