ព្រឹតិ្តការណ៍ថ្មីៗ

ឆក់ IPhone-X បានសម្រេចហើយ ជនរងគ្រោះជិះម៉ូតូដេញបុកដួលទាំង២ យកទូរសព្ទ័បានវិញ ចំណែកជនសង្ស័យរត់ចោលម៉ូតូបាត់!

8 ខែ មុន 141 តូ សុផល

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃ​ IPhone X ពីបុរសជនជាតិចិនម្នាក់​

ខណះជិះម៉ូតូដូចគ្នាបានសម្រេចរួចជិះគេចខ្លួនត្រូវបានជនរងគ្រោះជិញម៉ូតូដេញបុកបណ្តាលដួលទាំងពីរនាក់រួចយកបានទូរសព្ទ័បានមកវិញទាំងខ្លួនរងរបូសចំណែកជនសង្ស័យរត់ចោលម៉ូតូបាត់ កាលពីវេលាម៉ោង០៨:១០នាទីយប់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨​ ស្ថិតនៅចំណុចមុខខារ៉ាអូខេ The Moon តាមបណ្តោយផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យប្រាប់ភ្នាក់ងារ TNN ដឹងថា មុនកើតគេឃើញ ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿង​ ម៉ាកហុងដាឌ្រីមសង់ ស៊េរី០១៤ ពណ៏ខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំង 1G-4900​ ទិសដៅពីជើងទៅខណះនោះ ក៍មានបុរសជនជាតិចិនម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក Step ពណ៍សលាយខ្មៅពាក់ស្លាកលេខ 1Z-7621 មកពីក្រោយហើយបានស្រែកចោរៗ ហើយបានជិះម៉ូតូដេញពីក្រោយយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុជនរងគ្រោះ បានសម្រេចចិត្តជិះម៉ូតូទៅបុកតែម្ដង បណ្តាលឲ្យដួលទាំពីរនាក់ហើយ ជនរងគ្រោះបាន ស្រវេស្រវា​យកទូរសព្ទ័មួយគ្រឿងម៉ាក IPhone X ពីជនសង្ស័យបានមកវិញ ទាំងខ្លួនរងរបួសដែរនោះ ធ្វើឲ្យផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរកន្លែងហេតុចុះមកមើល ទើបដឹកថាជាករណីឆក់ទូរសព្ទ័ ។ ចំណែកសង្ស័យបានរត់ឡើងជិះម៉ូតូមួយគ្រឿងទៀត ​ដែលជាបក្ខពួក និងជាអ្នកបិតគូទពីក្រោយបាត់ស្រមោល បន្សល់ម៉ូតូមួយគ្រឿងដែលជិះធ្វើសកម្មភាពនៅនិងកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះត្រូវបានប្រជាពលរដ្ឋបញ្ជូនមកសង្គ្រោះនៅមន្ទីពេទ្យឯកជនមួយកន្លែងនៅក្បែរកន្លែងកើតហេតុនោះដែរ។

ក្រោយកើយហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកនិងបានយកម៉ូតូទាំពីតគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលដើម្បីទុកស្រាវជ្រាវបន្ត៕ (ដោយ AhBoYz)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!