ព្រឹតិ្តការណ៍ថ្មីៗ

អុញស្រេច! ផ្លូវក្នុងក្រុងបាត់ដំបងក្លាយទៅបឹងពីអង្កាល់?

1 ខែ មុន 65 តូ សុផល

បាត់ដំបង៖ លោក ផេងសិទ្ធិ អភិបាលក្រុងបាត់ដំបងរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋថា លោកកំពុងធ្វើការលំៗអោយតែល្អមើលតាមកញ្ចក់ទូរទស្សន៍ឬតាមសង្គមហ្វេសប៊ុកដែលមន្ត្រីក្រោមឱវាទរបស់លោកបានបង្ហោះតែប៉ុណ្ណោះ។

យោងតាមភាពជាក់ស្តែងផ្លូវ១ខ្សែស្ថិតក្នុងភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបងខណះនេះប្រជាពលរដ្ឋធ្វើដំណើរលែងកើតហើយ។

ចំពោះផ្លូវដទៃផ្សេងទៀតស្ថិតក្នុងភូមិអូរតាគាំ៣ជាប់ផ្លូវរថភ្លើងខាងត្បូងផ្សារទំនើបរហូតដល់ផ្លូវបំបែកសំណង់(០៩) សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ហុយនិងក្រឡុកដូចស្រុកស្រែអាចស្ទូងស្រូវបាន។

តើលោកផេង សិទ្ធិ ក្នុងនាមលោកជាអភិបាលក្រុងបាត់ដំបងទាំ
ងមូលយល់ឃើញយ៉ាងណាដែរទាន?

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអូតា១ អូរតាគាំ២ និងអូរតាគាំ៣ ក្នុងសង្កាត់ខាងលើបានត្អួញថាលោកអភិបាលក្រុងបាត់ដំបងអភិវឌ្ឍន៍ផ្លូវតាំងពីមុនបោះឆ្នោតរហូតបោះឆ្នោតរួចនៅតែដដែលគឺឈូសឆាយៗតាមចិត្តនឹកឃើញ។

ដោយឡែកប្រសិនបើលោកអភិបាលគិតថាព័ត៌មាននេះមិនពិតសូមអញ្ជើញចុះពិនិត្យតាមការគួរ៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ