ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ឯក​ ស ​ថេត​ ចាត់តំណាងនាំយកថវិកាប្រ​គល់​ ជូនមន្រ្តីនគរបាល​មានជំងឺដល់លំនៅដ្ឋាន ឯខេត្តបាត់តំបង

2 ខែ មុន 127 តូ សុផល

ខេត្តបាត់តំបង៖ នៅព្រឹកថ្ងៃទី០៣​ ខែ​ តុលា​ ឆ្នាំ ២០១៨ ដោយមើលឃើញនូវការ​លំ​បាកខ្វះខាត​ចំ​ពោះមុខក្នុងការព្យា​បា​ល​ជំងឺ​ របស់មន្រ្តីនគរបាលឯក​ឧត្តម ឧត្តមសេ​នីយ៍ឯក ស ថេត អគ្គស្នង​ការ​​រងនគរបាលជាតិ ស្នង​ការនៃ​ស្នង​ការដ្ឋាននគរបាលរាជ​ធានីភ្នំ​ពេញ អនុ​ប្រធានក្រុម​ការ​ងារថ្នាក់ជាតិ​ចុះជួយស្រុកមោង​ឫស្សី និងជាប្រធានក្រុមការ​ងារ ចុះជួយឃុំរប​ស់ មង្គល ស្រុកមោងឫស្សី និងដោយបានការ​អនុញ្ញាត ពីឯកឧត្តម​ ឧត្តមសេនីយ៍​ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាន​នគរ​បាលខេត្ត​ បាត់ដំបង ផងនោះ​ បាន​ចាត់តាំង​លោក​ ​ថី​ សុខុម​ ជាមួយ​ លោក​ឧត្តម​សេនីយ៍ត្រី សុវណ្ណ​ គឹមហាក់ ស្នងការរងផែនភស្តុភារ​ ហិរ​ញ្ញវត្ថុនៃស្នងការដ្ឋាន នគរ​បាលខេត្ត​បាត់ដំបង ជាតំណាង​ ដោយមានអស់លោកជាកងកម្លាំងនគរបាលចំណុះស្នងការដ្ឋាន​ នាំ​យក​ថវិកាផ្ទាល់របស់ ឯកឧត្តម​ ចំនួន ៧០០ដុល្លារសហរដ្ឋ​អាមេ​រិក (ប្រាំពីររយ​ដុលារ)​ ទៅប្រគល់ជូនលោកអនុ​សេនីយ៍ទោ​ ឈិត​ ចាន់ថន​ មន្រ្តីនគរបាលនៃអធិ​ការ​ដ្ឋាននគរបាលក្រុងបាត់ដំបង​ ដែល​លោក​មានជំងឺ​ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺក្នុងលំនៅដ្ឋាន ស្ថិត​នៅភូមិអណ្តូងព្រីង​ សង្កាត់អូរម៉ាល់​ ក្រុងបាត់​ដំបង​ ខេត្តបា​ត់ដំបង​ ។

ថ្លែងដោយក្តីក្តកក្តួលក្នុងពេលទទួលថវិកានេះ លោកអនុសេនី​យ៍​ទោ​ ឈិត​ ចាន់ថន​ព្រ​មទាំងភរិយាបានសម្តែងនូវអំណរ​គុណចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្តម​ ស​ ថេត​ ដែលជា​និច្ចកាល ឯកឧត្តម​ តែង​តែ​យកចិត្តទកដាក់គឹតគូរអំពីសុខទុក្ខ​ និងការលំបាករបស់កងកម្លាំងនគរ​បាលថ្នាក់ក្រោម ដែលមានបញ្ហាខ្វះខាត ឬមា​នទុក្ខលំ​បាក) ដោយប្រការផ្សេងៗ​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!