ព្រឹតិ្តការណ៍ថ្មីៗ

​សាលារាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន១២០ គ្រឿងសម្រាប់បងប្អូ​នធ្វើដំណើរទៅតាមបណ្ដាខេត្តមិនបង់ប្រាក់ក្នុងឱបុណ្យភ្ជុំបិណ្ឌនេះ

1 ឆ្នាំ មុន 146 តូ សុផល

ភ្នំពេញ ៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ចេញពីរាជធានីភ្នំពេញ ទៅខេត្តនានា ក៏ដូចជាត្រឡប់ពីខេត្តនានាមករាជធានីភ្នំពេញវិញ​

អោយមានលក្ខណៈល្អប្រសើរនោះ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ​ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់កាដូរមួយថ្មីទៀត ជូនដល់ប្រជាពលរដ្ឋ ដោយបញ្ជាអោយសាលារាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុង សាធារណៈ១២០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ​ទៅមក ដោយមិនគិតថ្លៃ រយៈពេល៦ថ្ងៃ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។

ការដឹកជូនប្រជាពលរដ្ឋទៅវិញទៅមកដោយឥតគិតថ្លៃ រវាងរាជធានីភ្នំពេញទៅស្រុកកំណើតនេះ នឹងចាប់ផ្តើមធ្វើឡើងនៅរៀងរាល់ម៉ោង៥:៣០នាទីព្រឹក ពីថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ដោយអនុវត្តន៍នៅលើផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៨ ។

ក្រៅពីការផ្តល់កាដូរអោយមានការដឹកជញ្ជូនប្រជាពលរដ្ឋទៅមកស្រុកកំណើតដោយឥតគិតថ្លៃនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានប្រកាសអោយ សហគ្រាស និងគ្រឹះស្ថានទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តន៍ច្បាប់ស្តីពីការងារ ត្រូវ​អនុញ្ញាតអោយកម្មករនិយោជិត បានឈប់សម្រាក់ចំនួន៣ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយបើកប្រាក់ឈ្នួលមុនបុណ្យប្រពៃណីនេះផងដែរ ។

ក្រៅពីនេះមន្រ្តីរាជការក៏ទទួលបានប្រាក់ឧបត្ថម្ភម្នាក់ៗ៥ម៉ឺនរៀល នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ