ព្រឹតិ្តការណ៍ថ្មីៗ

លោក​ ឌី​ រ័ត្នខេមរុណ​ អភិបាល​រង​ ខណ្ឌ​មានជ័យ​ បាន​ដឹកនាំក្រុមជំនាញការិយាល័យ និងមន្រ្តីជំនាញអង្គភាព​ពាក់​ព័ន្ធ​ ចុះ​បញ្ឈប់​ការធ្វើ​អាជីវកម្ម​លក់មាន់​ ដែរបាន​បង្ករ​ផល​ប៉ះពាល់សុខ ភាព​ដល់​អ្នក​រស់នៅ​ជិត​ខាង​ ក្នុងសង្កាត់បឹងទំពន់ទី ១

1 ខែ មុន 91 តូ សុផល

ភ្នំពេញ៖ នៅវេលាព្រឹកម៉ោង​ ៩:០០នាទីព្រឹក​ ថ្ងៃ​ពុធ​ ៩រោច​​ ខែ​ ភទ្របទ​ ឆ្នាំ​ ច​ សំរឹទ្ធិ​ស័ក​ ព.ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​ ០៣​ ខែ​ តុលា​ ឆ្នាំ​ ២០១៨​ ក្រុម​ការងារ​ រដ្ឋបាល​ខណ្ឌ​មានជ័យ​ ដែល​ដឹក​នាំ​ដោយ​ លោក​ ឌី​ រ័ត្នខេមរុណ​ អភិបាល​រង​ ខណ្ឌ​មានជ័យ​ បាន​ចុះ​បញ្ឈប់​អាជីវកម្ម​លក់​មាន់​ របស់​ លោក​ ឡុង​ សុវណ្ណរិទ្ធិ​ និង​ លោកស្រី​ ប្រាក់​ ស្រីមុំ​ ដែល​មានទីតាំង​ស្ថិត​នៅ​ ផ្លូវលេខ​ ២៩​BT ភូមិ​ចំរើន​ផល៣​ សង្កាត់​បឹង​ទំពុន​ទី​១​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ ​​ ​បាន​បង្ករផលប៉ះពាល់​  ដល់អ្នក​រស់​នៅ​ជិត​ខាង​ ។ 

    +​ សមាសភាពចូលរួមមាន:

១.​ លោក​ ឃុយ​ គុយនី​ តំណាងមន្ទីរ​បរិស្ថាន​ រាជ​ធានី​ភ្នំពេញ​

២.លោក​  ឃាង​ ម៉ារិទ្ធ​ តំណាង​មន្ទីរ​កសិកម្ម​ រាជ​ធានី​ភ្នំពេញ​

៣.​ លោក​ យឹម​ ក្លឹង​ អនុប្រធាន​ការិយាល័យ​ អន្តរ​វិស័យ​ ខណ្ឌមានជ័យ

៤.​ លោក​ ខេង​ គឹម​សាន​ ប្រធាន​ការិយាល័យ​ ឧស្សាហកម្ម​ ខណ្ឌ​មានជ័យ​

៥.​ លោក​ស្រី​ ណុប​ ណាវី​ ប្រធាន​ការិយាល័យ​ កសិកម្ម​ ខណ្ឌ​មានជ័យ

៦.​ លោក​ ទិត​ សៅ​ ប្រធាន​ការិយាល័យ​បរិស្ថាន​ ខណ្ឌ​មានជ័យ​

៧.​ លោក​ សៅ​ សារុំ​ សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​បឹង​ទំពុន​ទី​១

៨.​ លោក​ ឈឺន​ ចំរើន​ នាយប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​បឹង​ទំពុន​ទី១

៩.​ លោក​ មេភូមិចំរើនផល ៣

១០.​ លោក​ លោកស្រី​ អាជីវកម្ម​លក់​មាន់​

លោក​ ឌី​ រ័ត្នខេមរុណ​ អភិបាល​រង​ខណ្ឌ​មានជ័យ​ ក៍បាន​ធ្វើការ​ណែនាំ​ ម្ចាស់​អាជីវកម្ម​លក់​មាន់​ ដូច​ខាងក្រោម​:

-​ ដោយ​ទីតាំងអាជីវកម្ម​លក់​មាន់​នេះ​ បង្ករ​ផលប៉ះពាល់បរិស្ថានខ្លាំង ដូចជា :

-​ គ្មាន​អនាម័យ 

– គ្មានបច្ចេកទេស ​

-​ មាន​ក្លិន​ស្អុយ​

– នឹង​ ប៉ះ​ពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​រស់​នៅ​ជិត​ខាង ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ