ព្រឹតិ្តការណ៍ថ្មីៗ

សម្ដេចតេជោ ហ៊ុន សែន មិនចូលចិត្ត តែ ឯកឧត្ដម វ៉េង សាខុន ចូលចិត្ត មន្ត្រីធ្វើស្រែលើខ្នងរាស្ត្រ

1 ខែ មុន 878 តូ សុផល

ខេត្តឧត្តរមានជ័យ៖ ទោះជាប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុនសែន ដាក់ការព្រមាន ចំពោះមន្រ្ដីថ្នាក់ក្រោម ចំពោះមន្ត្រីគ្រាប់ល្ពៅ និងជុំងឺមហារីក ពុករលួយ ត្រូវតែឆាប់វះកាត់ព្យាបាលជាបន្ទាន់ តែបែជា ឯកឧត្ដមវ៉េង សាខុន បែជាត្រូវការមន្រ្ដី បែបនេះទៅវិញ សង្ស័យចេះរកចំណូលចូលហោប៉ៅហើយមើលទៅ។

ពីព្រោះនៅខេត្តឧត្តរមានជ័យ សព្វថ្ងៃនេះកំពុងតែ ល្បីកក្រើកទូទាំងខេត្ត ថា លោកសូត ស៊ីសុខឃាង ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ បានប្រើប្រាស់ ការិយាល័យផលិតកម្មនិងបសុព្យាបាល ដើប្រម៉ូលប្រាក់របៀបអំពើពុករលួយយ៉ាងអនាធិប តេយ្យ ក្នុងមួយខែរាប់សិបលានរៀលដោយមិនខ្វល់ពីអ្វីទាំងអស់។

រហូតមកទល់និងពេលនេះមិនដឹងថា ឯកឧត្ដម វ៉េង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្មបាន ដឹងអំពីទង្វើមន្រ្ដីរបស់ខ្លួននៅខេត្តឧត្ដរមានជ័យ ដែលប្រព្រឹត្តរឿងអាស្រូវ ហើយរឺនៅនោះទេ។រហូតមកទល់និងថ្ងៃទី២ខែតុលាឆ្នាំ២០១៨នេះនៅតែល្បីដ៍ដែលចំពោះសកម្មភាព នៃការប្រម៉ូលប្រាក់ពុករលួយរបស់មន្រ្ដីកសិកម្ម បន្តរកើតមានអត់ឈប់ឈរបែបនេះ រឺមួយករឯកឧត្ដមដឹងហើយធ្វើមិនដឹង ព្រោះអង្គភាពកសិកម្មត្រូវការមន្រ្ដីរបៀបនេះ ដើម្បីរកផលប្រយោជន៍ ដល់ខ្លួន។

ជុំវិញករណីខាងលើលោក សូត ស៊ីសុខឃាង ប្រធានមន្ទី កសិកម្មខេត្តឧត្ដរមានជ័យបានអោយដឹងថាវាមិនអាចដាក់បន្ទុកម្នាក់ៗបានទេព្រោះមាន់មិនអាចហោពីប្រទេសថៃបានឡើយ ព្រោះមានស្ថាបន័ គយ និងរដ្ឋាករប្រចាំច្រកទ្វាអូស្មាច់និងស្នាក់ការ កាំកុងត្រូល ដែលមានសិទ្ធត្រួតពិនិត្យឆែកឆេច្បាប់ ការនាំចូល ព្រោះស្ថាបន័លោកគ្មានសិទ្ធទៅដាក់ប៉ុស្ដិ៍ត្រួតពិនិត្យនៅតាមច្រកទ្វាឡើយ៕ប៉ែន នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ