ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ប៉ា សុជាតិវង្ស បានរៀបចំប្រគេនយាគូ​ រាប់បាត្រ វេរភត្តាហារប្រគេនដល់ព្រះសង្ឃជាកិច្ចបញ្ចប់បិណ្ឌវេនទី៩​ ក្នុងឱកាសពិធីកាន់បិណ្ឌនៅវត្តនិរោធរង្សី

5 ខែ មុន 98 តូ សុផល

ភ្នំពេញ៖​ នាព្រឹកថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០៣​ ខែ តុលា ឆ្នាំ ២០១៨នេះសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដឹកនាំដោយ​ ឯកឧត្តម ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងជាប្រធានគណៈកម្មាធិការសាខារាជធានីភ្នំពេញ​ ព្រមទាំងលោកជំទាវ​ អ៊ួន​ សុវណ្ណរិន្ទ​ អនុប្រធានកិត្តិយសសាខា​ រួមនឹងឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ក្នុងជួរគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនរូប បានរៀបចំប្រគេនយាគូ​ រាប់បាត្រ វេរភត្តាហារប្រគេនដល់ព្រះសង្ឃជាកិច្ចបញ្ចប់បិណ្ឌវេនទី៩​ ក្នុងឱកាសពិធីកាន់បិណ្ឌនៅវត្តនិរោធរង្សី ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​ ។

នាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ​ ក៏ដូចជាឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីទាំងអស់បានឧទ្ទិសមគ្គផលកុសលផលបុណ្យ ដែលបានមកពីសទ្ធាជ្រះថ្លានៃការកាន់បិណ្ឌនេះជូនដល់បុព្វការីជនមាន មាតាបិតា ជីដូជីតា ញាតិការទាំង៧សន្តាន និងវីរៈយុទ្ធជន វីរៈយុទ្ធនារីដែលបានបូជាជីវិតការពារជាតិមាតុភូមិ ព្រមទាំងជនរងគ្រោះដោយប្រការផ្សេងៗទាំងឡាយដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខហើយនោះ សូមបានទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ថា៖ ឯកឧត្តម​ ប៉ា​ សុជាតិវង្ស​ និងលោកជំទាវ​ អ៊ួន​ សុវណ្ណរិន្ទ​ រួមនឹងឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីទាំងអស់ បានប្រគេនដល់វត្តនិរោធរង្សី នូវ៖ បច្ច័យ១០លានរៀល​ ស្លាដក២០​និងបច្ច័យក្នុងស្លាដកសរុប១លានរៀល ទឹកបរិសុទ្ធឱរ៉ាល់៤០កេស​ ទឹកក្រូច១០កេស​ មី២០កេស​ ត្រីខ១កេស​ ទឹកដោះគោ១កេស​ ស្ករស៥០គីឡូក្រាម​ ផ្កាឈូកស២កន្ត្រក​ ផ្លែឈើ២កន្ត្រក​ អង្ករ៥០គីឡូក្រាម ។​ ជូនតាជីយាយជី៧១នាក់ ក្នុង១នាក់ៗ​ ក្រណាត់ស១ដុំ​ និងថវិកាចំនួន១មុឺនរៀល​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!