ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចឃាត់ជនជាតិចិនម្នាក់តាមការស្នើរស៊ំរបស់សមត្ថកិច្ចចិន

10 ខែ មុន 216 តូ សុផល

ភ្នំពេញ៖ថ្ងៃចន្ទ័ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១៧និង០៥នាទី ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោកវរៈសេនីយ៍ទោ ជា ចិត្រា ជានាយការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌជ្រោយចង្វារ មានការដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនិងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី​បានចុះត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិចិន ដែលសមត្ថកិច្ចប្រទេសចិនស្នើសុំចាប់ខ្លួន។ ស្ថិតនៅក្បែរគល់ស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ជាលទ្ធផលពិនិត្យឃើញ៖ ជនជាតិចិន ចំនួន០១នាក់​ ឈ្មោះ​ SUO KANG​ ភេទប្រុស​ អាយុ26ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EB3908325។ ដែលសមត្ថកិច្ចចិនស្នើសុំចាប់ខ្លួន ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!