ព្រឹតិ្តការណ៍ថ្មីៗ

កម្មករដេកស្លាប់​នៅ​ក្នុង​បន្ទប់​ទឹក​រោងចក្រ​សាន់ហ្វេង

1 ឆ្នាំ មុន 309 តូ សុផល

ក្រុងបាវិត៖ នៅថ្ងៃអង្គារ៍ទី០២ ខែតុលា ឆាំ្ន២០១៨នៅវេលា ម៉ោង០៦:០០នាទី​ព្រឹក​សមត្ថកិច្ច​​បាន​ទទួល​ព័ត៌មាន​ថា​នៅ​ក្នុង​រោងចក្រ​សានហ្វេងក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន​ស្ថិត​នៅ​ក្នុង​ភូមិ​ថ្នាញ​ សង្កាត់​បាទី​ ក្រុងបាវិត​ ខេត្តស្វាយរៀង​ក្នុងរោងចក្រ​សាន់ហ្វេងមាន​ករណី​មនុស្សដេកស្លាប់​នៅ​ក្នុង​បន្ទប់​ទឹកក្រោយ​ពី​ទទួល​ព័ត៌មាន​ភ្លាម​សមត្ថកិច្ច​​បាន​ចុះ​ដល់​ចំណុចកើតហេតុ​ដេីម្បីពិនិត្យមើលសាកសព​ ឈ្មោះ​សៅ​ ប៉ាលី​ ភេទប្រុស​អាយុ​២១ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​កម្មកររោងចក្រ​សានហ្វេន​ មាន​ទី​លំនៅ​ភូមិ​ទួល​ត្របែក​ ឃុំ​ប្រសូត​ ស្រុក​ស្វាយ​ទាប​ ខេត្តស្វាយរៀង​។ផ្អែតាមការពិនិត្យកោសល្យវិច័យរបស់គ្រូពេទ្យនិងសមត្ថកិច្ចជំនាញឃេីញថាសាកសពស្លាប់ដោយសាថប់ដង្ហេីម(ខ្យល់គ )។
បច្ចុប្បន្នសាកសពសមត្ថកិច្ចបាន ប្រគល់ឲ្យក្រុមគ្រូសាររួចហេីយដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ