ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យពីរនាក់ត្រូវនគរបាលឃាត់ខ្លួនករណីជួញដូរថ្នាំញៀន

1 ឆ្នាំ មុន 101 តូ សុផល

ប៉ៃលិន៖អធិការដ្ឋាននគរបាលក្រុងប៉ៃលិនឃាត់ខ្លួនជនសង្ស័យពីរនាក់ដោយមានការសហការជាមួយកម្លាំងនគរបាលស្រុករតនះមណ្ឌល ខេត្តបាត់ដំបងនិងឆែកឆេរឃើញថ្នាំញៀន៣កញ្ចប់ធំប្រភេទម៉ាទឹកកក (ICE)ក្នុងភូមិតាគ្រក់ ឃុំត្រែង ។

ជនសង្ស័យទាំងពីរនាក់ត្រូវនគរបាលក្រុងប៉ៃលិន
ឃាត់ខ្លួនកាលពីវេលាម៉ោង១៣ និង២០នាទី ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖ជនសង្ស័យទាំងពីរឈ្មោះ៖ទី ១-សឿន តុលា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្រចាប់លើ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ទី២ ឈ្មោះ ម៉ង់ ស្រីលីស ភេទស្រី អាយុ៣០ឆ្នាំ មុខរបរលក់គុយទាវមានទីលំនៅចំណុចខាលើ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំងយកទៅសាកសួរទើបចេញលទ្ធផលជាផ្លែផ្កាក៍បានសុំយោបល់ពីព្រះរាជអាជ្ញារអបសាលាដំបូងខេត្តប៉ៃលិនរួមកម្លាំងជាមួយអធិការស្រុករតះមណ្ឌល ខេត្តបាត់ដំបង ចុះឆែកឆេរបន្ទប់ជួល១កន្លែង នៅឃុំតាគ្រក់រកឃើញថ្នាំញៀនតាមភាពជាក់ស្តែង។

បច្ចុប្បន្នជនសង្ស័យទាំងពីរត្រូវកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនកំពុងកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនិតិវិធី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ