ព្រឹតិ្តការណ៍ថ្មីៗ

មួយទៀតហើយ! បុរសម្នាក់សម្រេចចិត្តជិះម៉ូតូ​​មកលោតទឹក បញ្ចប់ជីវិតរបស់ខ្លួន​ ពីលើស្ពានជ្រោយចង្វា​ ផ្អើលទាំងថ្ងៃ!

11 ខែ មុន 128 តូ សុផល

(ភ្នំពេញ​)៖​ បុរសម្នាក់​ មិនដឹងថាវិបត្តិអ្វី​បានជិះម៉ូតូ​ មួយគ្រឿង​ មកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា​ ដើម្បីបញ្ចប់ជីវិតរបស់ខ្លួន​ តែសំណាងល្អ​ ត្រូវបានប្រជាពលរដ្ឋនេសាទត្រីនៅក្បែរនោះ ចេញជួយសង្គ្រោះទាន់ពេលវេលា។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង​១០៖២០នាទីព្រឹក​ ថ្ងៃទី០២​ ខែតុលា​ ឆ្នាំ​២០១៨នេះ​ នៅចំណុចលើស្ពានជ្រោយចង្វារថ្មី​ ស្ថិតក្នុងភូមិដើមគរ​ សង្កាត់ជ្រោយចង្វា​ ខណ្ឌជ្រោយចង្វា​ រាជធានីភ្នំពេញ​។

បុរសខាងលើមានឈ្មោះ​ លឹម​ សម្បត្តិ​ អាយុ​ ៣០ឆ្នាំ​ មានមុខរបរ​ ស្នាក់នៅផ្ទះ៧A ផ្លូវលំ​ ភូមិភ្នាស សង្កាត់សឹងមានជ័យ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មាន​ពីកន្លែងកើតហេតុ​បានរៀបរាប់​ប្រាប់ TNN ថា​ មុនកើតហេតុ​ គេបានឃើញបុរសម្នាក់ជិះម៉ូតូ​ មួយគ្រឿង​ ម៉ាក​ Today ពណ៌ខៀវ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 1CJ-3086 បានធ្វើដំណើរក្នុងទិសដៅពីកើតមកលិច​ ខណៈពេលធ្វើដំណើរមកដល់ចំណុចលើស្ពានជ្រោយចង្វា​ថ្មី​ ក៏ឈប់ម៉ូតូលោតចុះពីលើស្ពានតែម្តង។ ភ្លាមៗនោះ​ ត្រូវបានប្រជាពលរដ្ឋអ្នកនេសាទត្រីនៅក្បែរនោះ​ បានចេញទូកនេសាទជួយសង្គ្រោះទាន់ពេលវេលា​ ហើយបានប្រគល់ឲ្យសមត្ថកិច្ចយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វា​ ។

ចំពោះមូលហេតុនៃការលោតទឹកសម្លាប់ខ្លួនរបស់បុរសរូបនេះ​ គឺមិនទានអាចសុំការបំភ្លឺបាននោះទេ ខណៈដែលសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វា​ កំពុងធ្វើការសាកសួរ​ និងទាក់ទងរកសាច់ញាតិរបស់គេ៕​ AhBoYz

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ