ព្រឹតិ្តការណ៍ថ្មីៗ

នាំមនុស្សឆ្លងដែនខុសច្បាប់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន

10 ខែ មុន 143 តូ សុផល

រាជធានីភ្នំពេញ៖ កាលពីថ្ងៃច័ន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៧និង៣០ នាទី សមត្ថកិច្ចនគរបាលនាយដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន នៃក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ច នគរបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ញ៉ែម សៅរ៍ណុល អនុប្រធាននាយកដ្ឋាន ចាប់ខ្លួនជនល្មើស ០២នាក់ នៅចំណុចផ្ទះលេខ៣៧ ផ្លូវ P១០E ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ តាមដីកាបញ្ជាឲ្យចូលខ្លួនចំនួន០២

១-ជនល្មើសឈ្មោះឈិន លាង ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៣៧ ផ្លូវ P១០E ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ២៥៩ អ.យ.ថ ចុះថ្ងៃទី២៥-០៩-២០១៨ ចេញដោយលោកសៀង សុខព្រះរាជអាជ្ញា រង នៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ ពីបទ ៖ ការនាំមនុស្សយកចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន កាលពីអំឡុងខែមករា និងខែកុម្ភៈឆ្នាំ២០១៨។

២-ជនល្មើសឈ្មោះអ៊ុក ចាន់ធូ ភេទស្រី អាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៣៧ ផ្លូវP១០E ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ២៦០ អ.យ.ថ ចុះថ្ងៃទី២៥-០៩-២០១៨ ចេញដោយលោកសៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ ពីបទ ៖ ការនាំមនុស្សយកចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន កាលពីអំឡុងខែមករា និងខែកុម្ភៈ ឆ្នាំ២០១៨។

បច្ចុប្បន្ន ៖ ជនល្មើសទាំង០២នាក់ប្រគល់ជូននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃចាត់ការបន្ត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!