ព្រឹតិ្តការណ៍ថ្មីៗ

ពុទ្ធោ! បើករថយន្តក្រឡាប់ មនុស្ស​ប្រុស​២នាក់​ស្លាប់​ ស្ត្រី​៤នាក់​ និង​កុមារ​ រួច​ជីវិត​

1 ឆ្នាំ មុន 677 តូ សុផល

ខេត្ត​ព្រះសីហនុ៖ រសៀល​ថ្ងៃ​ទី​១ ខែ​តុលា​​​​​​​ ឆ្នាំ​២០១៨​ម៉ោង​ ១៣:១០នាទី​ ផ្លូវ​ជាតិ​លេខ​៣​ ចន្លោះ​គីឡូម៉ែត្រ​ ១៩៣-១៩៤​

នៅ​ភូមិ​តាអោងធំ​ ឃុំ​សាមគ្គី​ ស្រុក​ព្រៃនប់​​ ខេត្ត​ព្រះសីហនុ​ រថយន្ត​ CAMRY បាឡែនពណ៌​ស្ករ​មួយ​គ្រឿង​ ផ្លាកលេខ​ភ្នំពេញ​ 2A-2822 អ្នកបើកបរ​ មិន​ស្គាល់​អត្តសញ្ញាណ​ មានអ្នករួមដំណើរ​ចំនួន​ ៥នាក់​ (​ស្រី​ ៤នាក់​ ក្មេង​ ២នាក់​)​ មានទិសដៅ​ ពី​វាលរេញ​ ឆ្ពោះទៅ​ ខេត្ត​កំពត​ បាន​ក្រឡាប់​ធ្លាក់​ប្រឡាយ​ទឹក​ បណ្ដាល​ឲ្យ​ស្លាប់​ មនុស្ស​ប្រុស​ ចំនួន​២នាក់​ មាន​អ្នក​បើកបរ​រថយន្ត​ម្នាក់​ផង​។
រីឯ​មនុស្ស​ស្រី​៤នាក់​ និង​ក្មេង​២នាក់​ រង​ឲរបួស​។

រថយន្ត​សមត្ថកិច្ច​ កំពុង​ចាត់ចែង​ ស្ទូច​យក​ចេញ​ពី​ក្នុង​ទឹក​ មក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ