ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមហ៊ុន​ អេង​ លីហួ​ បើកគម្រោងដីឡូតិ៍ជាង១០ហិចតា​ នៅតំបន់ភ្នំរាប​ លក់ដាច់គ្មានសល់ត្រឹមរយៈពេលខ្លី

1 ខែ មុន 54 តូ សុផល

(ភ្នំពេញ)៖​ ដូចពាក្យចាស់ពោលថា​ “បើចង់មានឲ្យទិញដី​ ដីមិន​កើតទេ​ តែមនុស្សកើត”​ ពាក្យចាស់ពោលមិនខុស​ បើតាមតួលេខពីក្រុមហ៊ុន​ អេង​ លីហួ​ បានឲ្យដឹងថា​ សន្ទុះអតិថិជន​ បានមកទិញដីឡូតិ៍នៅក្រុមហ៊ុន​ លោកច្រើនើសការរំពឹងទុក​ ផ្ទៃដីជាង១០ហិចតា​ លក់អស់គ្មានសល់​ ព្រោះតែទីតាំងដីល្អ​ ផ្តល់ទំនុកចិត្តដល់អតិថិជនខ្ពស់​ មានការអភិវឌ្ឍន៍​ និងធ្វើឲ្យដីកើនឡើងនៅប្រាក់ចំណេញច្រើន​ ត្រឹមរយៈពេលខ្លី​ ហើយពេលនេះ​ ក្រុមហ៊ុនត្រៀមបើកគម្រោងដីឡូតិ៍បន្តបន្ទាប់ទៀត​។

ប្រធានផ្នែកទីផ្សា​រ​ របស់ក្រុមហ៊ុនដីឡូតិ៍ អេង​ លីហួរ​ លោក​ នឹម​ ភារម្យ​ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា​ បច្ចុប្បន្នដីឡូតិ៍​ នៅក្រុមហ៊ុន​ អេង​ លីហួ​ គឺជោគជ័យខ្លាំង​ គម្រោងដីជាង១០ហិចតា​ ពុះបានជាងមួយពាន់ឡូតិ៍​ មានប្រមាណ៨​គម្រោង​ ត្រូវបានលក់ចេញក្នុងរយៈពេលខ្លី​ ដោយសារតែអតិថិជន​ ជឿទុកចិត្ត​ ឃើញទីតាំងដីផ្ទាល់​ ហើយក្រុម​ហ៊ុនមានការអភិវឌ្ឍន៍​ នៅនិងកន្លែងផ្ទាល់។

លោកបន្តថា​ ដើម្បីជាការឆ្លើយតបទៅនិងការគាំទ្ររបស់អតិថិជន​ ក្រុមហ៊ុន​ អេង​ លីហួ​ និងត្រៀមបើកលក់គម្រោងថ្មីដែលមានផ្ទៃដី​ ជាង១០ហិចតា​ បន្ថែមទៀត​ និងមានគម្រោងបន្តបន្ទាប់ជាច្រើនផ្សេងទៀត។ ភាពជោគជ័យរបស់ក្រុមហ៊ុន​ បែបនេះដោយសារតែក្រុមហ៊ុន​ បានធ្វើឲ្យមានការអភិវឌ្ឍន៍ច្រើន​ មានដូចជាផ្ទះសំណាក់​ អាងហែលទឹក​ កន្លែងស្ទីមសូណា​ ក្លឹបក្រោមដី​ ផ្សារកុងតឺនើ​និងកន្លែងជាច្រើនទៀត​ មិនអោយអតិថិជន​ ព្រួយបារម្ភគឺគិតថាទិញដីហើយមិនមានការអភិវឌ្ឍន៍ឬ​ ចំណេញនោះទេ។

សូមជម្រាបផងដែរថា​ ក្រុមហ៊ុនដីឡូតិ៍​ អេង​ លីហួ​ មានគម្រោងត្រៀម​ នើកសម្ពោធគម្រោង​​ ផ្សារកុងតឺនើ​ ,ក្លឹប​ ក្រោមដី​ KTV,​ និងគម្រោងដីឡូតិ៍ថ្មី​ នឹងមានការបើក​សម្ពោធជាផ្លូវការនៅ​ ចុងខែតុលា​ឬដើមខែវិច្ឆិកាខាងមុខនេះ។ ដូច្នេះប្រសិនបើទស្សនិកជនចាប់អារម្មណ៍​ អាចទៅដល់ទីតាំង​ ក្រុមហ៊ុនដីឡូតិ៍​ អេង​ លីហួ​ នៅភូមិស្រែដូនតូច,​ សង្កាត់ពញាពន់​ ,ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ។ ទាក់ទងតាមលេខទូរស័ព្ទ​ 093616768, 012 488830៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ