ព្រឹតិ្តការណ៍ថ្មីៗ

ប្រជា​ព​លរដ្ឋខ្វះខាត ២៨គ្រួសារ​ទទួលអំណោយពីអនុសាខា កាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ

1 ឆ្នាំ មុន 294 តូ សុផល

​ភ្នំពេញ ៖ លោក ហែម ដារិទ្ធិ ប្រធានកិត្តិយសអនុសាខា កាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ និងជាអភិបាល នៃគណ:​អភិបាល​ខណ្ឌពោធិ៍សែនជ័យ និងលោកស្រី អ៊ឹម ថាវី ជាអនុប្រធានសាខា កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារ មន្ត្រីសាលាខណ្ឌជាច្រើនរូប ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក្នុងភូមកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងនាំយកអំណោយសប្បុរសធម៌ កាកបាទក្រហមកម្ពុជា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅចែកជូនប្រជាពលរដ្ឋ ចាស់ជរា និងមានជីវភាពខ្វះខាត ចំនួន២៨គ្រួសារ។

ក្នុងឱកាសនោះដែរ លោក ហែម ដារិទ្ធិ បានមានប្រសាសន៍ ផ្ញើក្តីនឹករលឹកយ៉ាងក្រៃលែងផងដែរ ពីសំណាក់សម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំង ២៨ គ្រួសារផងដែរ ។ ថ្វីត្បិត តែពេលនេះសម្តេច មិនមានវត្តមាននៅទីនេះ ពិតប្រាកដមែន ប៉ុន្តែចិត្តរបស់សម្តេច តែងឋិតនៅក្បែរបងប្អូនជានិច្ច ហើយលោកតែងតែក្រើនរំលឹក ដល់មន្ត្រីក្រោមឱវាទ អោយធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅលើប្រជាពលរដ្ឋ ក្រីក្រលំបាក តោកយ៉ាក ចាស់ជរា អ្នកកើតជម្ងឺរុំារៃ និងជាពិសេសជនមានផ្ទុក មេរោគអេដស៍ គឺមិនត្រូវមើលរំលង ជាដាច់ខាត ព្រោះសុខទុក្ខ របស់ពលរដ្ឋ​កម្ពុជា គឺជាសុខទុក្ខ របស់សម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដូចគ្នា។

បន្ថែមពីនេះទៅទៀត នាឱកាសបុណ្យភ្ជុំបិណ្ឌ កាន់តែខិតចូលមកដល់ លោកហែម ដារិទ្ធិ ក៏សូមធ្វើការអំពាវនាវ ដល់បងប្អូនទាំង ២៨ គ្រួសារនៅពេលនេះ ពិសេសបងប្អូន នៅក្នុងមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ និងរាជធានីភ្នំពេញទាំងមូល ធ្វើយ៉ាងណា សូមមេត្តាបង្កើនការប្រុងប្រយ័ត្ន ខ្ពស់បំផុត ចំពោះភ្លើងទៀនធូប នៅតាមលំនៅដ្ឋាននីមួយៗ របស់ខ្លួន មុនចេញទៅណាមកណា សូមពន្លត់វាមុនសិន ពិសេសកុងតាក់អគ្គីសនី ត្រូវបិទវាអោយបានរួច ទើបជាការល្អ ជៀសវៀង កើតមានជាអណ្តាតភ្លើង បង្កអោយមានការឆាបឆេះ បំផ្លាញលំនៅដ្ឋាន ឬទ្រព្យសម្បត្តិរបស់បងប្អូន ដោយប្រការណា​មួយនោះ។

អំណោយ ដែលបានយកទៅចែកជូន នាឱកាសនោះ ក្នុងមួយគ្រួសារ ទទួលបានអង្ករ​ ៣០គីឡូក្រាម សំភារៈផ្ទះបាយមួយកំផ្លេរ គ្រឿងឧបភោបរិភោគមួយចំនួន រួមនឹងថវិកាចំនួន ៥០,០០០រៀលផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ