ព្រឹតិ្តការណ៍ថ្មីៗ

ពលករអូសឈើក្រញូងម្នាក់ ត្រូវសមត្ថកិច្ចថៃចាប់ខ្លួន លោកឧត្ដមសេនីយ៍ត្រីប៉ក់ សុផល ថាជាតំបន់វរៈការពារព្រំដែននគបាលលេខ៧០២

1 ខែ មុន 138 តូ សុផល

ខេត្តឧត្តរមានជ័យ៖ ក្រោយពីរមានសេចក្ដីរាយការណ៍ពីតំបន់ព្រំដែនអូស្មាច់កាលពីថ្ងៃទី30ខែកញ្ញាឆ្នាំ២០១៨មកថា មានពលករអូសឈើក្រញូងម្នាក់ក្នុងចំណោមមួយក្រុម ត្រូវបានសមត្ថកិច្ចចំរុះថៃចាប់ខ្លួន កាលពីថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៨កន្លងទៅថ្មីៗស្ថិតនៅចំណុចចម្ងាយ ៥០ម៉ែត្រពីរីសតអូស្មាច់ ដោយពលករឈ្មោះ រឿន សិលា ភេទប្រុសអាយុ៣៥ឆ្នាំរស់នៅ ភូមិអូខ្លាឃ្មុំសង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្ដរមានជ័យ។

ដោយមានការចោទប្រកាន់ទៅលើលោកឧត្ដមសេនីយ៍ត្រី ប៉ក់ សុផលមេបញ្ជាការ វរៈការពារព្រំដែន៤០២ថាបានឃុបឃិតជាមួយមេឧក្រិដ្ឋកម្មឈើក្រញូងឆ្លងដែនមានចំនួន២រូប ទី១ឈ្មោះ ដុស ជាយោធានៅកងពលលេខ៤២ ទី២÷ឈ្មោះសាក់ ដែលជាមុខសញ្ញាធំជាងគេក្នុងការគាងគរពលករឆ្លងដែន និងចរាចរណ៍ឈើក្រញូងឆ្លងដែនផ្ដាច់មុខនៅតំបន់ទឹសទី៣។

ជុំវិញការចោទប្រកាន់ខាងលើត្រូវបានលោកឧត្ដមសេនីយ៍ត្រីប៉ក សុផល បដិសេធន៍ ថាមិនមែនជាដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង ដោយមានការបែងចែក ដែនសមត្ថកិច្ចច្បាស់លាស់រវាង នគបាលវរៈការពារព្រំដែន៧០២ ហេតុនេះការចាប់ខ្លួនពលករជាតំបន់ទទួលខុសត្រូវរបស់ លោកវរៈសេនីយ៍ឯក គង់ សុខាន់ បញ្ជាការនគបាលរវរៈការពារព្រំដែន៧០២នោះទេ។

ចំពោះពលករអូសឈើក្រញូងខាងលើត្រូវបានដាក់ការសង្ស័យទៅលើមេឧក្រិដ្ឋកម្មឈើក្រញូងឆ្លងដែន ឈ្មោះសាក់និងឈ្មោះដុស ដែលបានឃុបឃិតនិងត្រូវរ៉ូវគ្នាជាមួយនិងលោក វរៈសេនីយ៍ឯក គង់ សុខាន់ មេបញ្ជាការនគបាលវរៈការពារព្រំដែនគោកលេខ៧០២ទៅវិញទេ ដោយមិនមានការផ្សំគំនិត ពាក់ពន្ធនិងលោកឧត្ដមសេនីយ៍ត្រីប៉ក សុផលឡើយ។

ប្រភពបានបង្ហើបអោយដឹងថា នៅក្នុងតំបន់ទឹសទី៣ទាំងមូលចាប់ពីបង្គោលសីម៉ាលេខ១៣ទៅគឺត្រូវបានមេឧក្រិដ្ឋកម្មចរាចរណ៍ឈើក្រញូងឆ្លងដែននិងគាងគរពលករឆ្លងដែន ឈ្មោះ សាក់ និងឈ្មោះដុស បានដេញថ្លៃផ្ដាច់មុខពីអ្នកមានអំណាច ដោយគ្មានមេឈ្មួញណាម្នាក់ចូលទិញឈើក្រញូងបានឡើយ បើមិនមានការឃុបឃិតនិងត្រូវរ៉ូវគ្នាទេគឺមិនអាចដេញថ្លៃបានឡើយ។ជុំវិញករណីខាងលើលោកវរៈសេនីយ៍ឯកគង់សុខាន់ មេបញ្ជាការនគបាលវរៈការពារព្រំដែន៧០២បានអោយដឹងថាជាតំបន់របស់នគបាលអន្តោប្រវេសន៍គ្រប់គ្រងទៅវិញទេ៕ ដោយ៖ ប៉ែន នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ