ព្រឹតិ្តការណ៍ថ្មីៗ

រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា នៅស្តុបរោងកុនលុច្ស

8 ខែ មុន 178 តូ សុផល

ភ្នំពេញ៖ ករណីរថយន្តឡង់គ្រីសឺស៊េរីទំនើបមួយគ្រឿងបុករថយន្តម៉ាកព្រូសហើយរថយន្តព្រូសនោះក៏បុករថយន្តកូរ៉ូឡាបណ្តាលឲ្យរងការខូចខាតរថយន្តទាំង៣យ៉ាងដំណំ និងបណ្ដាលឲ្យមានមនុស្សរងរបួស​ បញ្ជូនទៅមន្ទីរពេទ្យផងដែរ។

ហេតុការណ៏នេះកើតឡើងការពីវេលាម៉ោង ១២និង០០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃ ច័ន្ទ ទី ០១ ខែតុលា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះនរោត្តម កែងផ្លូវ ១៥៤ សង្កាត់ ផ្សាកណ្តាលទី២ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុររថយន្ត២គ្រឿងបានឈប់ស្តុបស្រាប់តែបុរសម្នាក់បើករថយន្តបង្កម៉ាកឡង់គ្រីសឺរស៊េរីទំនើបមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2K-5055 បើកមកបុករថយន្តព្រូសពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AJ-6638 ហើយរថយន្តព្រូសនោះក៏បន្តទៅបុករថយន្តកូរ៉ូឡាពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2L-1101 ដែររថយន្តព្រូសនឹងរថយន្តកូរ៉ូឡាកំពុងតែឈប់ស្តុបបណ្តាលឲ្យរងការខូចខាតរថយន្តទាំង៣គ្រឿងយ៉ាងដំណំនិងបណ្ដាលឲ្យមានមនុស្សរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផងដែរ។

ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុវាស់វែងយករថយន្តទាំង៣គ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!