ព្រឹតិ្តការណ៍ថ្មីៗ

នារីម្នាក់ មិនដឹងមានបញ្ហាអ្វី ជិះម៉ូតូមកលោតទឹក សម្លាប់ខ្លួន ពីលើស្ពានច្បារអំពៅ បណ្ដាលឲ្យ​លិចបាត់ខ្លួនឈឹង!

11 ខែ មុន 167 តូ សុផល

រាជធានីភ្នំពេញ ៖ គិតខ្លះម៉្លេះ! នារីម្នាក់បានជិះម៉ូតូមកឈប់អែបបង្កាន់ដៃ កណ្ដាលស្ពានព្រះមុន្នីវង្ស ហើយលោតទឹកសម្លាប់ខ្លួន (ដោយមិនដឹងមូលហេតុ) បណ្ដាលឲ្យ​លិចក្នុងទន្លេបាត់ស្រមោលឈឹងតែម្ដង ដោយបន្សល់ទុកម៉ូតូមួយគ្រឿង និងស្បែកជើងមួយគូ ឲ្យសមត្ថកិច្ចមូលដ្ឋាន យកទៅរក្សាទុកនៅប៉ុស្ដិ៍ កាលពីវេលាម៉ោង០២និង៣០នាទីរំលងអាធ្រាត ឈានចូលច័ន្ទ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចលើស្ពានព្រះមុន្នីវង្សថ្មី(ស្ពានច្បារអំពៅ) ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពពីសាច់ញាតិបានឲ្យដឹងខ្លីៗថា ​នារី​ដែល​លោតទឹក​សម្លាប់ខ្លួន​នេះ ឈ្មោះ សួន ហុង អាយុជាង៣០ឆ្នាំ ស្នាក់នៅម្ដុំច្បារអំពៅ ហើយក៏​ប្រញាប់ប្រញាល់​ឡើងម៉ូតូជិះចេញពីកន្លែងកើតហេតុបាត់ទៅ។

តាមប្រភពពីព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ១ បានប្រាប់ឲ្យភ្នាក់ងារ TNN ដឹងថា នៅមុនពេលកើតហេតុគឺ គេឃើញមាននារីរងគ្រោះបានយកម៉ូតូម៉ាក​ Click ពណ៍លឿង​ ពាក់ស្លាកលេខភ្នំពេញ​ 1AG-9286 តែម្នាក់ឯង បានមកឈប់ម៉ូតូក្បែរបង្កាន់ដៃស្ពាន រួចលោតលើស្ពានច្បារអំពៅ​ ចូលទឹកទន្លេ បណ្ដាលឲ្យ​លិចបាត់ខ្លួនតែម្ដង ដោយបន្សល់ទុកនូវម៉ូតូមួយគ្រឿង និងស្បែកជើងមួយគូរផងដែរ ។

ក្រោយពេលសមត្ថកិច្ចមូលដ្ឋានទទួលបានដំណឹងនេះភ្លាម ក៏បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការត្រួត្យពិនិត្យ និងយកម៉ូតូ ព្រមទាំងស្បែកជើងរបស់នារីរងគ្រោះ មករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋច្បារអំពៅ១ ដើម្បីធ្វើការ​ស្រាវជ្រាវ​រកសាច់ញាតិប្រគល់សំភារះឲ្យវិញ ៕ TNN

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ