ព្រឹតិ្តការណ៍ថ្មីៗ

រន្ធត់ណាស់! យុវជនប្រុសស្រី៣នាក់ ម្នាក់មានផ្ទៃពោះ ត្រូវរថយន្តដឹកដីផ្តាច់ជីវិតយ៉ាងអណោចអធ័ម ពេលកំពុងជិះម៉ូតូ

8 ខែ មុន 176 តូ សុផល

កណ្តាល៖ យុវជនប្រុសស្រី៣ មានម្នាក់មានផ្ទៃពោះ ត្រូវបានរថយន្តបែនដឹងដី បេីកបុកស្លាប់និងម្នាក់ទៀតត្រូវបានបងប្អូនប្រជាពលរដ្ឋបញ្ជូននៅកាន់មន្ទីរពេទ្យដោយសារគ្រោះថ្នាក់ចរាចរណ៍

ហេតុការនេះបានកេីតឡេីងកាលពីរវេលាម៉ោង៣ថ្ងៃទី៣០ កញ្ញា ២០១៨ ដែរស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ៣ចន្លះគីឡូែលេខ៣៤៣៥ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងនោះបណ្តាលអោយបុរសម្នាក់ស្លាប់និងស្រ្តី២នាក់ ម្នាក់មានផ្ទៃពោះ ហេីយម្នាក់១ទៀតរងរបួសធ្ងន់។

ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានប្រាប់ ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ដដឹកដី ម៉ាក Hyundai ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3D-2412 បុកជាមួយម៉ូតូ​។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យជនរងគ្រោះ៣នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះផងដែរ។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង កំពុងធ្វើការវាស់វែង ដើម្បីយករថយន្ដ និងម៉ូតូទៅរក្សាទុក ដោះស្រាយតាមនីតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!