ព្រឹតិ្តការណ៍ថ្មីៗ

យុវត្តីម្នាក់ខណៈចុះលាងជេីងនៅ មាត់ស្រះ រអិលជេីងចូលក្នុងស្រះលង់ទឹកស្លាប់

2 ឆ្នាំ មុន 2 តូ សុផល

ខេត្តកណ្តាល៖ នៅថ្ងៃទី២៩.០៥.២០១៦ វេលាម៉ោង១១និង៥០នាទី
នៅចំនុចស្រះទឹកក្រោយភូមិអំពិលទឹកឃុំកំពង់ភ្នំស្រុកលើកដែកខេត្តកណ្ដាល មានករណីលង់ទឹស្លាប់។
ប្រភពអោយដឹងថា ជនរងគ្រោះឈ្មោះផេន មុន្នីរចនា ភេទស្រីអាយុ១៣ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស ថ្នាក់ទី៧.c. មានទីលំនៅ ៗភូមិឃុំកើតហេតុខាងលើ ។
ឱពុក ឈ្មោះផូសំផេនអាយុ៣៥ឆ្នាំមុខរបរកសិករមានទីលំនៅៗ ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើដែក ខេត្តកណ្តាល ។
ម្ដាយឈ្មោះសៀង សុផានអាយុ៣២ឆ្នាំ មុខរបរ កសិករមានទីលំនៅៗ ភូមិឃុំជាមួយគ្នា ។
ប្រភពបន្តដដែលបន្តទៀតថា នៅថ្ងៃកើតហេតុជនរងគ្រោះនិងមិត្តភ័ក្រ្ត២នាក់បាននាំគ្នាទៅចាប់ត្រី ជាមួយចាស់ៗ នៅស្រះក្រោយភូមិ ពេលចាប់ត្រីហើយក៏នាំគ្នាទៅលៀងខ្លួននៅស្រះមួយផ្សេងទៀតដែលមានចម្ងាយប្រហែល១០០.mពីកន្លែងចាប់ត្រី ពេលកំពុងលាងខ្លួនស្រាប់តែជនរងគ្រោះក៍រអិលជើងធ្លាក់ចូលទៅក្នុងទឹកជាមួយមិត្តភ័ក្ត្រម្នាក់ទៀតតែពេលនោះមិត្តភ័ក្ត្រក៍បានស្រវាចាប់បានដើមបន្លាសង្រ្គាមជាប់ តែកុមារីរងគ្រោះតោងមិនបានក៏លិចចូលទៅក្នុងទឹកបាត់ទៅ ពេលនោះមិត្តភ័ក្ត្រកុមារីរងគ្រោះក៍បានស្រែកអោយគេជួយ បានបន្តិចក៏មានមនុស្សចាស់៣-៤នាក់មកជួយរកនៅក្នុងទឹកបានមួយសន្ទុះទើបរកឃើញតែក្មេងស្រីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយភ្លាមនោះដែរកុមារីរងគ្រោះត្រូវបានចាស់ៗដែលទៅជួយនោះយកមកផ្ទះជនរងគ្រោះតែម្តង ។
ទទួលបានពត៌មាន សម្ថកិច្ចយើងក៍ចុះទៅដល់លំនៅដ្ឋានជនរងគ្រោះរួចធ្វើការពិនិត្យសាកសពកុមារី ក្រោយការពិនិត្យសាកសព: សាកសពកុមារីរងគ្រោះពុំមានស្លាក់ស្លាមអ្វី គួរកត់សំគាល់ទេ សាកសពកុមារីឈ្មោះផេនមុន្នីរចនាពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមែន។ (ពុំមានការពាក់ពន្ធ័ក្នុងរឿងព្រហ្មទណ្ឌទេ ) ក្រោយពីការពិនិត្យចប់សពគ្រប់ហើយ គណ:កម្មការចំរុះបានប្រគល់សាកសពអោយទៅក្រុមគ្រួសារដើម្បីរៀបចំទុកដាក់ធ្វើបុណ្យតាមប្រពៃណី។

image image image image

11872305_10153513108267508_7760316066293043812_o

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ