ព្រឹតិ្តការណ៍ថ្មីៗ

ដោយសារតែលោកឧត្ដមសេនីយ៍ត្រីប៉ុកសុផល ត្រូវរ៉ូវគ្នាជាមួយមេឈ្មួញឈ្មោះ សាក់ និងឈ្មោះដុស ពលករម្នាក់ក្នុងចំណោមមួយក្រុម ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន

1 ខែ មុន 497 តូ សុផល

ខេត្តឧត្តរមានជ័យ៖ប្រភពពីសង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យបានអោយដឹងនៅថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៨នេះមកថា លោក ឧត្ដមសេនីយ៍ត្រី ប៉ុក សុផល មេបញ្ជាការវរៈការពារព្រំដែន៤០២នៃយោធភូមិភាគទី៤ បានត្រូវរ៉ូវគ្នាជាមួយ ជាមួយមេឧក្រិដ្ឋឈើក្រញូង​ឆ្លងដែន ដុះស្លែ ចំនួនពីរូប នៅសង្កាត់អូស្មាច់ ទី១ឈ្មោះដុស ទី២ឈ្មោះ សាក់ ដែលជាមុខសញ្ញាធំជាងគេក្នុងការគាងគរពលករឆ្លងដែននិងចរាចរណ៍ឈើក្រញូង នៅបង្គោលសីម៉ាលេខ១៣ក្នុងសង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្ដរមានជ័យ។
ជាក់ស្ដែងកាលពីថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ ពលករមួយនាក់ក្នុងចំណោមពលករមួយក្រុមត្រូវបានយោធាថៃចាប់ខ្លួន រួមទាំងវត្ថុតាងឈើក្រញូងមួយរទេសតូច ស្ថិតនៅក្ក្នុងស្រុកកាប់ជើង ខេត្តសុរិនប្រទេថៃ ជាប់ព្រំប្រទល់ សង្កាត់អូស្មាច់ក្រុងសំរោងខេត្តឩត្ដរមានជ័យ។
ពលករដែលត្រូវបានចាប់ខ្លួនពីសំនាក់សមត្ថកិច្ចចំរុះរបស់ថៃមានឈ្មោះ រឿន សិលា ភេទប្រុសអាយុ ៣៥ឆ្នាំរស់នៅ ភូមិអូខ្លាឃុំ សង្កាត់អូស្មាច់ក្រុងសំរោង។
ប្រភពពីសមត្ថិច្ចបានអោយដឹងថា ឈ្មោះ សាក់ និងឈ្មោះដុស ដែលល្បីរន្ទឺជាមេឧក្រិដ្ឋកម្មឈើក្រញូងឆ្លងដែន និងគាងគរពលករឆ្លងដែនកាប់ឈើក្រញូង ច្រើនឆ្នាំមកហើយនៅក្នុងតំបន់ចាប់ពីបង្គោលស៊ីម៉ាលេខ១៣ រហូតនៅក្នុងទឹសទី៣ទាំងមូលតែម្ដង។
ដែលសកម្មភាពចរាចរណ៍អត់ឈប់ឈរជាច្រើនឆ្នាំមកនេះ គឺដោយសារតែមានការត្រូវរ៉ូវគ្នាជាមួយកងកំលាំងឈរជើងខាងលើជាពិសេស នៅតំបន់វរៈការពារព្រំដែន៤០២ ដែលបច្ចុប្ប ន្ន​ គ្រប់ គ្រងដោយលោកឧត្ដមសេនីយ៍ត្រីប៉ុកសុផល។ជុំវិញករណីខាងលើក្រុមការងារយើងមិនអាចស្វែងរកសុំការបំភ្លឺពីលោកឧត្ដមសេនីយ៍ត្រីប៉ុកសុផលបានទេ ព្រោះស្វែងរកការទំនាក់ទំនងមិនទាន់បាន៕ប៉ែន នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ