ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធ​សព​ ឯកឧត្តម នៃ​ ប៉េណា​ អនុប្រធានទី១​ ព្រឹទ្ធសភា

1 ខែ មុន 108 តូ សុផល

(ភ្នំពេញ)​ ៖​ នៅថ្ងៃអាទិត្យ ៦រោច ខែភទ្របទ ឆ្នាំច​ សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៨ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានអញ្ជើញដឹកនាំគណៈប្រតិភូ​ ចូលរួមគោរពវិញ្ញាណក្ខន្ធ​ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះមរណភាព​ ឯកឧត្តម​ នៃ​ ប៉េណា​ អនុប្រធានទី១​ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួល​មរណភាព​ កាលពីវេលាម៉ោង ១៣:០០នាទី ថ្ងៃសៅរ៍​ ទី២៩​ ខែកញ្ញា​ ឆ្នាំ២០១៨ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។ 

ស្ថិតក្នុងវេលាដ៏សោកសង្រេង​នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ និងសហការីនៃកាកបាទក្រហមកម្ពុជាទាំងអស់​ សូមសម្តែងនូវសមានទុក្ខដ៏ក្តុកក្តួល​ សោកស្តាយ​ អាឡោះ​អាល័យ​ជាទីបំផុត​ និងសូមចូលរួមរំលែកទុក្ខជាមួយ​ លោកជំទាវ​ មាឃ​ ឡាញ់​ នៃ​ ប៉េណា​ និងក្រុមគ្រួសារ​ និងសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធ ឯកឧត្តម​ នៃ​ ប៉េណា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ