ព្រឹតិ្តការណ៍ថ្មីៗ

ម៉ូតូពីរគ្រឿងព្រលះគ្នាពេញទំហឹង ស្លាប់ម្នាក់ រងរបួសធ្ងន់ ៣នាក់

1 ឆ្នាំ មុន 93 តូ សុផល

រាជធានី​ភ្នំពេញ ៖ យុវជនម្នាក់ បានបាក់កស្លាប់ ខណៈពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និងប្រុសស្រី ៣នាក់ទៀត រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូមួយគ្រឿង កំពុងជិះ ក្នុងទិសដៅបញ្ច្រាស់គ្នាពេញទំហឹង កាលពីវេលាម៉ោង០១:១០នាទីយប់ រំលងអាធ្រាត ឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវសុធារស ជិតសួនច្បារមុខវត្តបុទុម ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជនរងគ្រោះមានឈ្មោះ មឿន សុវណ្ណារ៉ា ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបនៅផ្ទះ ស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញយុវជន ម្នាក់ រួមដំណើរនិងនារីម្នាក់ ជិះម៉ូតូ Suzuki Nex ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GN-0927 ធ្វើដំណើរពីជើង ទៅត្បុង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានទៅបុកម៉ូតូមួយគ្រឿង ម៉ាក Click ពណ៌ស លាយពងក្រសា ពាក់ស្លាកលេខភ្នំពេញ 1AL-4449 ធ្វើដំណើរដោយ យុវជនពីរនាក់ ពីត្បូងទៅជើង ក្នុងល្បឿន លឿនដូចគ្នា ក៏ជ្រុលទៅបុកចំពីមុខពេញ ទំហឹង បែកផ្កាភ្លើងព្រៀកៗ បណ្ដាលឲ្យរ ងរបួសធ្ងន់ទាំងសងខាង ត្រូវរថយន្ត គ្លីនិចឯកជន ដឹកយកទៅសង្គ្រោះ តែអកុសលយុវជនម្នាក់ខាងម៉ូតូនិច ត្រូវបានស្លាប់នៅ តាមផ្លូវបាត់ទៅហើយ រួចរថយន្តសង្គ្រោះក៏ដឹកជនរងគ្រោះ មកកន្លែងកើតហេតុវិញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅការិយាល័យចរាចរណ៍ជើងគោកស្នងការរាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់។
ចំណែកសពជនគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ