ព្រឹតិ្តការណ៍ថ្មីៗ

តើ ឱម យិនទៀង និង វេង សាខុន គិតយ៉ាងណា? ក្រោយការបែកធ្លាយរឿងអាស្រូវអំពើរពុករលួយធ្ងន់ធ្ងររបស់មន្ទីកសិកម្មខេត្តឧត្តរមានជ័យ

1 ខែ មុន 184 តូ សុផល

ខេត្តឧត្តរមានជ័យ៖ ក្រោយពីមានការបែកធ្លាយ រឿងអាស្រូវនៃអំពើរពុករលួយធ្ងន់ធ្ងរ ជាច្រើនឆ្នាំ របស់មន្ទីកសិកម្មខេត្តឧត្តរមានជ័យ ដែលល្បីថាលោកសូត ស៊ីសុខ ឃៀង ប្រធានមន្ទីរូបនេះ បានប្រើប្រាស់ការិយាល័យ ផលិតកម្មនិងបសុព្យាបាល ដើតួយ៉ាងសំខាន់ក្នុងការដើរប្រម៉ូលប្រាក់ពុករលួយ ពីអាជីវករធ្វើអាជីវ កម្មសាត្វ។

ដែលល្បីថាប្រម៉ូលប្រាក់ពុករលួយបានរាប់សឹបលានរៀលក្នុងមួយខែៗ។
ក្រោយពីមានការបែកធ្លាយអំពើពុករលួយធ្ងន់ធ្ងររហូតមកទល់និងពេលនេះ តើឯកឧត្តម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ គិតយ៉ាងណា?ដែលមន្រ្ដីរបស់ខ្លួនប្រព្រឹត្តរឿងអាស្រូវផ្ទុយពីច្បាប់រដ្ឋ ភ្លេចតួរនាទីខ្លួនឯង បែជានាំគ្នាមកឃុបឃិតបំពានច្បាប់បែបនេះ ។

ជុំវិញក្នុងរឿងនេះដែ តើ ឯកឧត្ដម ឱមយិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU)គួរតែលើកយកមកពិចារណាដែរឺទេ!ក្រោយមន្រ្ដីអនុវត្ដច្បាប់មិនគោរពច្បាប់ បែទៅជាបំពានច្បាប់ ឃុបឃិតប្រព្រឹត្តអំពើពុករលួយ ធ្ងន់ធ្ងរ ដែលជាដើមហេតុធ្វើអោយបាត់បង់ចំណូល ថវិការជាតិរាប់សិបលានរៀលក្នុងមួយខែៗ ដែលនាំគ្នា លួចលុយជាតិយកមកធ្វើជាសម្បត្តិផ្ទល់ខ្លួនបែបនេះ និងជាដើមហេតុក្នុងការអសកម្មក្នុងការអភិវឌ្ឍន៍ ។

ប្រភពបានអោយដឹងថា ការប្រម៉ូលប្រាក់របៀបអំពើរពុករលួយ របស់លោកសូតស៊ីសុខឃៀង ប្រធាន មន្ទីកសិកម្មខេត្តឧត្តមានជ័យ និងលោកតាញ់ បុត្តា ប្រធានការិយាល័យបសុព្យាបាល តាមរយៈអាជីវករធ្វើអាជីវកម្មសាត្វ ទាំងការដាក់លក់ទាំងការដឹកជញ្ជូន ក្នុងមួយថ្ងៃៗរាប់សិបរថយន្ដ ហើយក្នុងមួយរថយន្ដមិនក្រោម6ម៉ឺនរៀលនោះឡើយ។

ជាក់ស្ដែងអាជីវករដឹកមានរស់ឆ្លងដែនមកពីប្រទេសថៃ បានបញ្ជាក់យ៉ាងច្បាស់ថាបង់អោយពេទ្យសាត្វខេត្តឧត្តរមានជ័យក្នុងមួយរថយន្ដកាមរី 6ម៉ឺនរៀល ដោយជាថ្នូរក្នុងការដឹកជញ្ជូនសាត្វរស់អត់ច្បាប់ ៕ ដោយ ៖ បែន នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ