ព្រឹតិ្តការណ៍ថ្មីៗ

ធ្វើសកម្មភាពឆក់ នាឱកាសកាន់បិណ្ឌ សមត្ថកិច្ចចាប់បានភ្លាមៗ

10 ខែ មុន 138 តូ សុផល

​ ខេត្ត​ព្រះសីហនុ៖ នៅ​យប់​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ២០និង ៣០នាទី មាន​យុវជន​ពីរ​នាក់​ ជិះ​ម៉ូតូ​មួយ​គ្រឿង​

បាន​ធ្វេី​សកម្មភាព​ឆក់​យក​កាបូប​ស្ត្រី​ជន​ជាតិ​ចិន​ម្នាក់​ ដែល​កំពុង​ដេីរ​ឆ្លង​ថ្នល់​ នៅស្តុប​អូរ​ទី​១ ភូមិ១ សង្កាត់​លេខ២ ក្រុង-ខេត្តព្រះសីហនុ ។
ក្រោយពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ កម្លាំងនគរបាល​ព្រហ្មទណ្ឌ​ខេត្ត អធិការ​ដ្ឋាន​នគរបាល​ក្រុង ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់លេខ១​ សង្កាត់​លេខ​២ បាន​សហការ​គ្នា​ ដេញ​ស្ទាក់​ ប្រផាប់​ប្រភីង​ ចាប់បាន​ភ្លាម​ៗ​ នៅមុខរោងចក្រស្រាបៀអង្គរ​ ចំនួន​ពីរ​នាក់៖
១-ឈ្មោះ ចាប បញ្ញា ហៅ ញ៉ា​ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់​លេខ​៣ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ ញ៉េប រ៉ាវ័ន្ត ហៅ ពុយ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ ជាងម៉ូតូ មានទីលំនៅ ភូមិ១ សង្កាត់​លេខ​៣ ក្រុង-ខេត្តព្រះសីហនុ ។
ចាប់យកបាន​វត្ថុ​តាង​ ដែល​ជា​ផល​នៃ​អំពេី​លួច​មាន​៖ កាបូបស្ពាយចំហៀង១ ពណ៌ទឹកប្រាក់​ ទូរស័ព្ទដៃ ១គ្រឿង ម៉ាក VIVO ពណ៌ខ្មៅ កូន​សោរ​១​ និង​ ម៉ូតូ១ម៉ាក​HONDA.C125​ ផលិត​ ឆ្នាំ២០១៣ ពណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ 1D-1519 ( ជា​មធ្យោបាយ​ជិះ​ធ្វើសកម្មភាព ) ។
ម្ចាស់​សម្ភារៈ​ ជា​ស្រី្ត​ជនជាតិ​ចិន​ នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ ពី​ព្រោះ​ មិន​ទាន់​មកដាក់ពាក្យបណ្តឹង ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!