ព្រឹតិ្តការណ៍ថ្មីៗ

ម្នាក់ទៀតហើយ ពាក់ព័ន្ធនិងគ្រឿងញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

1 ឆ្នាំ មុន 122 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី២៩-០៩-២០១៨ វេលាម៉ោង២៣ និង០០នាទី ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ករណីប្រើប្រាស់ដោយសុខច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ជនសង្ស័យចំនួន០១នាក់ ឈ្មោះ សឹង សាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទ​ប់ជួល ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម  ។

ប្រភពអោយដឹងថា មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍អូរបែកក្អម បានធ្វើការល្បាតក្នុងភូមិសាស្ត្រដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួន០១នាក់  កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន រួចកម្លាំងយើងបាននាំខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរត្រួតពិនិត្យទឹកនោម នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ