ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋក្រីក្រ ចំនួន២០គ្រួសារ ក្ក្នុងសង្កាត់ភ្នំពេញថ្មីនិងសង្កាត់គោកឃ្លាងទទួលអំណោយកាកបាទក្រហមកម្ពុជា

1 ឆ្នាំ មុន 89 តូ សុផល

​ភ្នំពេញ​៖ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ និង​ជា​ប្រធាន​អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ រួមជាមួយលោកជំទាវមន្ត្រីរាជការ ខណ្ឌ សង្កាត់ ភូមិ​បាន​នាំយក​អំណោយ​របស់​កាក​បាទ​ក្រហម​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ
ក្រហមកម្ពុជា ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន ២០គ្រួសារ ក្នុង​ សង្កាត់ភ្នំពេញថ្មី និង
សង្កាត់គោកឃ្លាង។កាលពីព្រឹកថ្ងៃទី២៩ ខែ
កញ្ញា ឆ្នាំ​២០១៨ នេះ​។
​មន្ត្រីរដ្ឋបាល​ខណ្ឌ​បានឱ្យដឹងថា​៖​អំណោយ​ដែល​បាន​ចែកជូន ក្នុង​មួយ​គ្រួសារ​ទទួលបាន​ អង្ករ​៣០​គីឡូក្រាម ទឹកត្រី​១​យួរ ទឹកស៊ីអីុវមួយយួរ មីមួយកេស គ្រឿងឧបភោគបរិភោគនិង​សម្ភារៈប្រើប្រាស់​១០​មុខ​ផ្សេងទៀត រួម​នឹង​ថវិកា ៤ ម៉ឺនរៀល។ ក្នុងនោះ លោកជំទាវ វណ្ណ លុយ បានឧបត្ថម្ភបន្ថែមថែម នូវទឹកបរិសុទ្ធ
EUROTECH ២១ កេះនិងថវិការ៥០ម៉ឺនរៀលបន្ថែមផង។
​ក្នុងឱកាសនោះលោក សក់ ច័ន្ទកញ្ញារិទ្ធអភិបាលរងខណ្ឌសែនសុខ បាន​ពាំនាំ​ការសា
កសួរសុខទុក្ខពីសំណាកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំងអស់ ដែលជា​និច្ចកាល សម្តេច​ទាំងពីរ តែង​បាន​គិតគូរ និង​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ប្រជាពល
រដ្ឋទាំងអស់នៅមូលដ្ឋាន ជាពិសេស​ចំពោះ​បងប្អូន​ក្រីក្រ ជួប​ការលំបាក ទុរគតជន ជនពិការ អ្នក​ផ្ទុកមេរោគ​អេដស៍ ជម្ងឺអេដស៍​ជាដើម ហើយ​សម្តេច​ទាំង​ទ្វេរ​បាន​ផ្តាំផ្ញើរ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ឲ្យ​គិតគូរ​ពី​សុខទុក្ខ និង​ការលំបាក​នានារ​បស់បង​ប្អូន ដើម្បី​ដោះ
ស្រាយឲ្យបានទាន់ពេលវេលា៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ