ព្រឹតិ្តការណ៍ថ្មីៗ

លោក សូត ស៊ីសុកឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តឧត្ដរមានជ័យប្រើប្រាស់លោកតាញ់ បុត្តាដើរតួក្នុងការប្រម៉ូលលុយពុករលួយ

1 ខែ មុន 44 តូ សុផល

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៨ម្សិលមិញនេះ បានបែកធ្លាយរឿងអាស្រូវ អំពើពុករលួយច្រើនឆ្នាំរបស់មន្ទីកសិកម្មខេត្តឧត្ដរមានជ័យ ដោយល្បីថា លោកសូតស៊ី សុកឃាង ប្រធានមន្ទីកសិកម្មខេត្ដឧត្ដរមានជ័យ បានប្រើប្រាស់ លោកតាញ់ បុត្តា ប្រធាន ការិយាល័យ ផលិតកម្មបសុព្យាបាល នៃមន្ទីកសិកម្មខេត្តឧត្តមានជ័យ ដើរតួយ៉ាងសំខាន់ក្នុងការប្រម៉ូលប្រាក់របៀបពុករលួយ រាប់សិបលានរៀល ក្នុងមួយខែៗ ពីអាជីវករ ធ្វើអាជីវកម្ម សត្វ អត់ច្បាប់ (ឃុបឃិតគ្នាប្រម៉ូលប្រាក់ដាក់ហោប៉ៅ)។

ជាក់ស្ដែងនៅថ្ងៃថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៨នេះ អាជីវកររកស៊ី សត្វមាន់រស់ ដឹកជញ្ជូនមាន់រស់ពីប្រទេសថៃតាមច្រកទ្វាអន្តរជាតិអូស្មាច់ខេត្តឧត្តមានជ័យ បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគាត់ដឹកជញ្ជូនសត្វមាន់រស់អត់ច្បាប់ ក្នុងមួយរថយន្តតូច បានបង់ប្រាក់អោយមកខាងពេទ្យសត្វខេត្តឧត្តរមានជ័យ ៦ម៉ឺនរៀល ហើយ ការទាមទាប្រាក់មិនមានដែនកំណត់នោះទេតាមតិចតាមច្រើន។
ប្រភពច្បាស់ការបានបង្ហើបអោយដឹងថាប្រធានមន្ទីកសិកម្មខេត្តឧត្តរមានជ័យ លោក សូតស៊ីសុឃាង បានប្រើប្រាស់ ការិយាល័យ ផលិតកម្មនិងបសុព្យាបាល ដើរតួរយ៉ាងសំខាន់ ក្នុងការប្រម៉ូលលុយពុករលួយគ្រប់ទឹសទី ដើម្បីបំពេញមហច្ឆិតារបស់ខ្លួន ។

ប្រភពបានបន្តរថា ការ ប្រម៉ូលប្រាក់ពីអាជីវករសត្វមាន់ ក្នុងមួយខែៗរាប់សឹបលានរៀល យកទៅចែកបក្សពួករបស់ខ្លួន ទៅដេកសោយសុខយ៉ាងស្រួល ដោយមិនខ្វល់អំពីការបាត់បង់ចំណូលថវិការរដ្ឋឡើយ។

រហូតមកទល់ពេលនេះមិនទាន់ដឹងថាឯកឧត្ដមស ថាវីអភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ដឹងរឿងខាងនេះហើយរឺនៅទេ បើឯកឧត្ដមដឹងហើយគួតែមានចំណាត់ការយ៉ាងណាដែរ ចំពោះមន្រ្ដីគ្រាប់ល្ពៅទាំងនេះ ដែលមិនបានបំពេញតួរនាទីរបស់ខ្លួនក្នុងការអនុវត្តច្បាប់ បែជានាំគ្នាឃុបឃិតប្រព្រឹត្តអំពើពុករលួយទៅវិញ។

ជុំវិញករណីខាងលើក្រុមការងារយើងមិនអាចស្វែងរកសុំការបំភ្លឺបានទេចំពោះលោកតាញ់បុត្តា ប្រធានការិយាល័យ ផលិតកម្មនិងបសុព្យាបាល ព្រោះទូសព្ទ័ចូលគ្មានអ្នកទទួល។

ចំណែកលោកសូត ស៊ីសុកឃាងប្រធានមន្ទីកសិកម្មខេត្តឧត្តមានជ័យ បានអោយដឹងថា ជាទូទៅច្បាប់នាំចូលមាន់ ថ្នាក់ក្រោមជាតិមិនមានសិទ្ធអនុសញ្ញតិទេវាជាកតិព្វកិច្ចរបស់ថ្នាក់ក្រសួង នៃការបង់ពន្ធគេបង់មកពីលើទាំងអស់ ចឹងហើយយើងនៅខេត្តអត់មានសិទ្ធឈរចាំមើលពន្ធនៅមាត់ច្រកទ្វាអីទេ គឺអ្នកដែលឈរមានគយ និងកាំកុងត្រូល និងសមត្ថកិច្ចដ៍ទៃទៀត លោកបន្តរថាកុំព្យាយាមដាក់បន្ទុកតែម្នាក់ដើម្បីបង្កាច់បង្ខូចបុគ្គល់ គេហៅថាយកអារម្ភណ៍មកធ្វើការមិនមែនយកវិជ្ជាជីវៈមកធ្វើការងារទេ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ