ព្រឹតិ្តការណ៍ថ្មីៗ

ឮសូរតែផាំងលាន់ដូចរន្ទះ ស្រាប់ទៅមើល ឃើញបុរសម្នាក់ស្លាប់ជាប់នៅក្នុងរថយន្ត

10 ខែ មុន 443 តូ សុផល

ខេត្តតាកែវ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបានបើករថយន្ត ទៅបុកនឹងរថយន្តធុនធំ កំពុងតែបត់ឆ្លងផ្លូវ។ហេតុការដ៌រន្ធត់នេះបានកើតឡើង កាលពីវេលាម៉ោង៨និង៤០នាទី យប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៩១.៩២ នៅក្នុងភូមិត្រពាំងលើក ឃំុប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា៖នៅមុនពេលកើតហេតុ គេបានឃើញរថយន្តធុនធំំមួយគ្រឿងម៉ាកហ្វុយសូរ ពណ៍លឿង ពាក់ស្លាកលេខភ្នំពេញ3E.0671 បានបើកមកពីទិសខាងជើងទៅត្បូង ស្រាប់តែមកដល់កន្លែងកើតហេតុ រថយន្តបានបត់ឆ្លងផ្លូវ ស្រាប់តែពេលនោះ មានរថយន្តមួយគ្រឿងម៉ាកនីសាន់ ពណ៍ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ.2AD.1205 បើកបរដោយបុរសម្នាក់បានបោះពួយយ៉ាងលឿន ក្នុងទិសដៅពីត្បូងទៅជើង បានបុកនឹងកន្ទុយរថយន្តធុនធំ ដែលកំពុងតែបើកបត់ឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមមួយរំពិច។ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល បើតាមសមត្ថកិច្ចដែលបានទៅដល់កន្លែងកើតហេតុបានឲ្យដឹងថា៖ជនរងគ្រោះមានឈ្មោះហ៊ន គុនត្រៃ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរទាហាន រស់នៅភូមិចំបក់ ឃំុចំបក់ ស្រុកបាទី ខេត្តតាកែវ។ក្រោយកើតហេតុសាកសពត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារឲ្យមកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯរថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនូវអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីកសាងសំណំុរឿងតាមនិតិវិធី៕ដោយបងខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!