ព្រឹតិ្តការណ៍ថ្មីៗ

លោក ថេង សុថុល អភិបាលរងខណ្ឌច្បារអំពៅ ចុះពិនិត្យទីតាំងសត្តឃាតជ្រូក តាមបណ្តឹងពលរដ្ឋ

3 ខែ មុន 146 តូ សុផល

ភ្នំពេញ ៖ ដើម្បីដោះស្រាយពីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរ នោះ លោកថេង សុថុល អភិបាលរងខណ្ឌច្បារអំពៅ បានដឹកនាំមន្ត្រី​របស់ខ្លួនមួយក្រុមនាព្រឹកថ្ងៃព្រហស្បតិ៍ ៣ រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ បានចុះត្រួតពិនិត្យទីតាំងសត្វឃាតដ្ឋានជ្រូក នៅ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ តាមបណ្តឹងរបស់បងប្អូនប្រជាពលរដ្ឋ នៅតំបន់ក្បែរទីតាំងនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​បើតាម លោក ថេង សុថុល អភិបាលរងខណ្ឌច្បារអំពៅ បានឱ្យដឹងថា ទីតាំងដែលប្រជាពលរដ្ឋបានប្ដឹងនោះពាក់ព័ន្ធទៅនឹងក្លិនស្អុយ ចេញពីទីសត្តឃាតជ្រូក ដោយសារមានក្លិនស្អុយ ធ្វើឱ្យប៉ះពាល់ដល់សុខភាពបងប្អូន ។

​​​​​​​​​​​​​​លោកអភិបាលរងរូបនេះបានបញ្ជាក់ថា ប្រជាពលរដ្ឋនៅភូមិព្រះពន្លា បានប្តឹងមកអាជ្ញាធរខណ្ឌច្បារអំពៅតាមរយៈសាលាសង្កាត់ព្រែកប្រា ដោយសូមឱ្យអាជ្ញាធរជួយអន្តរាគមន៍ ពាក់ព័ន្ធនឹ​ងទីតាំងទីសត្តឃាត ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ ដោយសាតែទីតាំងខាងលើនេះមានការបំភាយចេញមកក្រៅនូវក្លិនស្អុយ ឆ្អេះឆ្អាបចេញពីទីនោះ ធ្វើឱ្យពួកគាត់ពិបាកដកដង្ហើម ក៍ដូចជាពេលទទួលទានអាហារជាដើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកអភិបាលរងខណ្ឌរូបនេះបានបញ្ជាក់ថា នៅគ្រាដែលលោកដឹកនាំមន្ត្រីចុះទៅពិត្យនោះ លោកបានជួបនឹ​ងម្ចាស់ទីតាំងខាងលើនោះដើម្បីដោះស្រាយ។

​បើតាមលោក ថង សុថុល អភិបាលរងខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ក្នុងពេលចុះដោះស្រាយនៅទីតាំងសត្តឃាតខាងលើនេះ ម្ចាស់ទីតាំងបាន ទទួលស្គាល់ថាពិតជាមានទឹកស្អុយ និងក្លិនស្អុយមែន។

លោកអភិបា​លរងរូបនេះបានអះអាងថា ម្ចាស់ទីតាំងខាងលើបានសុំមកខាងអជ្ញាធរវិញ ដោយសុំពន្យារហូតដល់ខែប្រាំងសិន ដើម្បីកែប្រែទីតាំងដោយរៀបជញ្ជាំងឥ​ដ្ឋ និងបូមទឹកស្អុយចេញ ដោយមិនឱ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋក្បែរខាងទៀតទេ។

ជាមួយគ្នានេះអជ្ញាធរ បានអនុញ្ញាតិតាមការស្នើរសុំរបស់ម្ចាស់ទីតាំងសត្តឃាត។ ​បើថ្ងៃក្រោយមិនមានការកែប្រែទេ អា​ជ្ញាធរនឹ​ងបិទ​​​​​​​ទីតាំងសត្តឃាតនេះតែម្តង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!