ព្រឹតិ្តការណ៍ថ្មីៗ

រដូវបុណ្យទានមិននាំគ្នាសាងបុណ្យទេ!បែរជានាំគ្នាកាន់កាំបិតកាប់ចាក់ដូចរឿងហុងកុង?

5 ខែ មុន 101 តូ សុផល

បាត់ដំបង៖ក្រោមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋលោក វរះសេនីយ៍ត្រីឈឿង គឹមសុង បានដឹកនាំកម្លាំងចុះបង្ក្រាបក្រុមក្មេងទំនើងដែលបង្កភាពអាណាធិបតេយ្យតាមទីសាធារណះនិងឃាត់ខ្លួនជនសង្ស័យតាមភាពជាក់ស្តែងចំនួន៣នាក់។

ជនសង្ស័យទាំង៣ត្រូវនគរបាលឃាត់ខ្លួនបាន
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង១៩និង៤៥នាទី យប់ថ្ងៃទី២៣ ខែកញ្ញា ស្ថិតនៅខាងលិចស្ពានថ្មចាស់ ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យទាំង៣ឈ្មោះ ៖១-លី ចិន ភេទប្រុស អាយុ២៨ឆ្នាំ ២-សំ ឧសភា ភេទប្រុស មានកាំបិត១ដើម ៣-យឹម អុង ភេទប្រុស អាយុ២៩ឆ្នាំ ជាជនដៃដល់ បានកាប់ជនរងគ្រោះរួចយក ម៉ូតូ១គ្រឿងម៉ាកហុង ដា ឃ្លិកពណ៌ ស រត់គេចខ្លួនបាត់។

លោកឈឿង គឹមសុង បានបញ្ជាក់ប្រាប់ភ្នាក់ងារTNN ប្រចាំខេត្តបាត់ដំបងថា៖ក្រោយពីការស្រាវជ្រាវទាំងយប់ ទាំងថ្ងៃអស់រយះពេល៣ថ្ងៃទើបឃាត់ខ្លួនជនសង្ស័យបានដោយជោគជ័យ។

បច្ចុប្បន្នក្រុមអ្នកលេងកាំបិតទាំង៣នាក់នោះត្រូវក្រុមបង្ការ បង្ក្រាប ប្រគល់ទៅការិយាល័យជំនាញរួមទាំងវត្ថុតាងដើម្បីចាត់ការទៅតាមនិតិវិធី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!