ព្រឹតិ្តការណ៍ថ្មីៗ

រំលោភទៀតហើយ! ខ្នងប្រឡាយជិត២គីឡូម៉ែត្រ ត្រូវពលរដ្ឋរស់នៅក្នុងបុរីពិភពថ្មី រំលោភជាកម្មសិទ្ធិ

8 ខែ មុន 301 តូ សុផល

ភ្នំពេញ៖ ចាប់តាំងពីតម្លៃដីឡើងថ្លៃយ៉ាងគំហុក មានករណីរំលោភដីធ្លីផ្ទុះគ្រប់កន្លែង គឺដើម្បីបំពេញមហិច្ឆិតាផ្ទាល់ខ្លួន

ជាពិសេសថ្មីៗនេះ អ្នកមានអំណាចរំលោភសមុទ្រ បណ្តាលអោយផ្ទុះមតិរិះគន់ធ្ងន់ៗពីមហាជន បើយើងក្រឡេកមកឯកក្រុងភ្នំពេញវិញ ក៍មានករណីរំលោភមិនចាញ់តាមបណ្តាខេត្តដែរ ដូចជា៖ រំលោភចំណីផ្លូវដើម្បីធ្វើអាជីកម្មលក់ដូរផ្សេងៗ រំលោភលូ រំលោភប្រឡាយខណៈអាជ្ញាធ ណែនាំយ៉ាងណានៅតែបំពានមិនព្រមអនុវត្តតាមការជូនដំណឹងរបស់អាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធទាល់តែសោះ តួយ៉ាង សំណង់គ្រប់ប្រភេទដែលសង់រំលោភលើខ្នងប្រឡាយពោងពាយ អាជ្ញាធរខណ្ឌសែនសុខ បានជូនដំណឹងអោយរុះរើចំនួន២លើករួចមកហើយ តែគ្មានសំណង់ណាមួយត្រូវបានរុះរើចេញឡើយ ទើបនៅរសៀលថ្ងៃទី ២៦កញ្ញា២០១៨ នេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានអោយមន្ត្រីក្រោមឱវ៉ាទចុះទៅធ្វើការណែនាំជាថ្មីចុងក្រោយម្តងទៀត។

មន្ត្រីសាលាខណ្ឌសែនសុខ លោក ខា សុគន្ធ បានឲ្យដឹងថាកន្លងមកខណ្ឌសែនសុខបានចេញសេចកី្តជូនដំណឹងចំនួន៣លើក រួចមកហើយ ដោយលើកចុងក្រោយ បានប្រកាសជូនដំណឹងកាលពីថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៨ ដែលចុះហត្ថលេខាដោយ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ សែនសុខ ស្តីពីការជូនដំណឹងដល់ប្រជាពលរដ្ឋ ជុំវិញការរុះរើសំណង់គ្រប់ប្រភេទដែលសង់រំលោភលើដីខ្នងប្រឡាយពោងពាយ ចាប់ពីផ្លូវ១៩២៨ ស្ពាន ឧកញ៉ា ម៉ុង ឬទ្ធី ដល់ផ្លូវបុរីអង្គរភ្នំពេញត្រូវរុះរើតូបរបស់ខ្លួនចេញឲ្យបានមុនថ្ងៃទី២៧ កញ្ញាឆ្នាំ២០១៨ ជាកំហិត ប៉ុន្តែក្នុងករណីខាងលើនេះ បងប្អូនប្រជាពលរដ្ឋមិនបានចូលរួមធ្វើការរុះរើសំណង់គ្រប់ប្រភេទនិងដំណាំផ្សេងៗចេញពីខ្នងប្រឡាយពោងពាយតាមការណែនាំឡើយ។

អាជ្ញាធរបន្តទៀតថា ការរុះរើសំណង់គ្រប់ប្រភេទ និងដំណាំផ្សេងៗចេញពីខ្នងប្រឡាយពោងពាយគឺអាជ្ញាធរតម្រូវរៀបចំអោយមានសណ្តាប់ធ្នាប់របៀបរៀបរយ បរិស្ថានអោយបានល្អស្អាត និងគ្រប់គ្រងថែរក្សាការពារកំណត់ព្រំទំហំមាត់ប្រឡាយសារធារណ: អោយបានត្រឹមត្រូវច្បាស់លាស់ទៅតាមប្លង់គោលរបស់រដ្ឋបាលរាជធានីភ្នំពេញ។

នាថ្ងៃស្អែកនេះ គឺថ្ងៃទី ២៧ កញ្ញា ២០១៨ ជាថ្ងៃកំណត់ដែលអាជ្ញាធរទុកពេលអោយប្រជាពលរដ្ឋរុះរើដោយខ្លួនឯង បើបងប្អូនប្រជាពលរដ្ឋមិនរុះរើខ្លួនឯងទេ អាជ្ញាធរសង្កាត់/ខណ្ឌ និងចុះទៅរុះរើជូន តែមិនទទួលខុសត្រូវរាល់ខូចខាតឡើយ។

សូមបងប្អូនតាមដានបន្ត ថាតើមានបងប្អូនប្រជាពលរដ្ឋប៉ុន្មានភាគរយ អនុវត្តតាមសេចក្តីណែនាំរបស់អាជ្ញាធរខណ្ឌសែនសុខ ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!