ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលប៉ុស្តិ៍អូឡាំពិក ដែលជួបគ្រោះថ្នាក់ចរាចរណ៍ពេលកំពុងបំពេញភារកិច្ច ទទួលបានការយកចិត្តទុកដាក់ពី លោឧត្តមសេនីយ៍ឯក ស ថេត

2 ខែ មុន 47 តូ សុផល

ភ្នំពេញ ៖ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត រួមនិងលោកឧត្តមសេនីយ៍ត្រី សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ បានចុះទៅសួរសុខទុក្ខមន្រ្តីនគរបាលប៉ុស្តិ៍អូឡាំពិក ខណ្ឌចំការមន ព្រមទាំងនាំយកថវិកាផ្ទាល់ខ្លួនចំនួន៣លានរៀល និងកន្រ្តកផ្លែឈើលាយភេសជ្ជៈ ជូនដល់នគរបាលដែលសំរាកព្យាបាល ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ ។

ក្នុងឱកាសចុះសួរសុខទុក្ខមន្រ្តីនគរបាលប៉ុស្តិ៍អូឡាំពិក ឯកឧត្តម ឧត្តមសេនីយ៍ ស ថេត បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបានផ្តាំផ្ញើឲ្យក្រុមគ្រួសារត្រូវយកចិត្តទុកដាក់ និងលោក មាស សាឯមវីរី ខិតខំតស៊ូឡើងដើម្បីឆាប់ជាសះស្បាយពីជំងឺ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានផ្ដល់ថវិកាជូនអ្នកជំងឺដែលសំរាកជាមួយនគរបាល ដែលគ្រោះចរាចរណ៍ចំនួន២នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន១០០ដុល្លារផងដែរ ។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានឲ្យជំនាញការិយាល័យនគរបាលផ្នែកវាស់ចរាចរណ៍ផ្លូវគោកធ្វើការស៊ើបអង្កេតតាមដាន រករថយន្តកាំរីដែលបើកបុកមន្រ្តីនគរបាល បណ្ដាលរងរបួសកកឈាមក្នុងខួរក្បាល ដើម្បីចាត់ការតាមផ្លូវច្បាប់ ដែលមិនទទួលខុសត្រូវបង្កគ្រោះថ្នាក់នៅលើផ្លូវសាធារណៈ ។

សូមជម្រាបថា លោក មាស សាឯមវីរី មន្ត្រីនគរបាលប៉ុស្តិ៍អូឡាំពិក បានជួបគ្រោះថ្នាក់ចរារណ៍ពេលកំពុងបំពេញភារកិច្ច កាលវេលាម៉ោង១១និង២០នាទី យប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចខាងក្រោយ វត្តមហាមន្រ្តី តាមផ្លូវ១៧៣ កែងផ្លូវ១៩៣ ស្ថិតនៅភូមិ៣ សង្កាត់អូឡាំពពិក ខណ្ឌចំការមន និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!