ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ច​ក​សហការ​ជាមួយ​ជំនាញ ​ចុះ​ឆែកឆេរ​ហាង​លក់​ទូរ​សព្ទ័​ចំនួន​ពីរ​កន្លែង​ដែល​មិនបាន​បង់ពន្ធ

1 ឆ្នាំ មុន 83 តូ សុផល

បាត់ដំបង​៖ នៅ​ថ្ងៃ​អង្គារ ១​រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ ២០១៨ វេលា​ម៉ោង ១៦៖៣០​នាទី កម្លាំង​នគរបាល​ក្រុង​បាត់ដំបង បាន​សហ​ការណ៍​ជាមួយ​អង្គភាព​គយ​និង​រដ្ឋ​ករ​ក្រសួង និង​រដ្ឋ​ករ​ចល័ត និង​លោក គឺ​.​ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តបាត់ដំបង បាន​ចុះ​ឆែកឆេរ​និង​ត្រួតពិនិត្យ ហាង​លក់​ទូរ​សព្ទ័​ចំនួន​ពីរ​កន្លែង​ដែល​មិនបាន​បង់ពន្ធ​ ។

ក្នុងនោះ​មាន ហាង​លក់​ទូរ​សព្ទ័​ឈ្មោះ សុវណ្ណ​២ ស្ថិត​ក្នុងភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ដកហូត​ទូរ​សព្ទ័​គ្មាន​ពន្ធ​បាន​ចំនួន ១៦៧​គ្រឿង​។ និង​២.​ហាង​ឈ្មោះ លី ហួរ ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ដកហូត​ទូរ​សព្ទ័​បាន​ចំនួន ៥៨​គ្រឿង​។ សរុប​ទូរស័ព្ទ​ដែល​អត់​បង់ពន្ធ​ចំនួន ២២៥​គ្រឿង ត្រូវបាន​គយ និង​រដ្ឋ​ករ​ចល័ត យកមក​រក្សាទុក​នៅ​ស្នាក់​ខេត្តហើយ រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ