ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលខណ្ឌសែនសុខបញ្ជួនមនុស្ស៥នាក់ទៅតុលាកាក្នុងករណី២ផ្សេងគ្នា

1 ឆ្នាំ មុន 196 តូ សុផល

ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខបញ្ជួនមនុស្ស៥នាក់ទៅតុលាកាក្នុងសំណុំរឿង២ផ្សេងគ្នាក្រោយពីបញ្ចប់និតិវិធីសាកសួ។ ការបញ្ជួនជនសង្ស័យទាំង៥នាក់នេះធ្វើឡើងកាលពីព្រឹកថ្ងៃពុធ២រោចខែភទ្របទឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែ កញ្ញាឆ្នាំ ២០១៨។
សមត្ថកិច្ចប្រាប់ថាជនសង្ស័យដែលបញ្ជួនទៅតុលាកានៅព្រឹកនេះមាន២ករណី១ករណីប្រើប្រាស់គ្រឿងញៀននិង២ករណីឆក់កាបូបដែលសមត្ថកិច្ចធ្វើការបង្ក្រាបបាននាពេលកន្លងមក។
នគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងទៀតថា ជនសង្ស័យទាំង០៥នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទាំង៦បានធ្វើការឃាត់ខ្លួននាពេលកន្លងមកដោយការឃាត់ខ្លួននេះបន្ទាប់ពីកម្លាំងបានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់រាល់បទល្មើសដែលអាចកើតមានហើយបានឃើញជនសង្ស័យទាំងនេះក៍ឃាត់ខ្លួន។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង បានអោយដឹងថា ជនសង្ស័យដែលបញ្ជួនទៅតុលកានាព្រឹកនេះមាន០៥នាក់ហើយពួកគេជាប់ពាក់ព័ន្ធនិិងបទល្មើសប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់និងបទល្មើសឆក់កាបូបមានស្ថានទំងន់ទោស។
លោក អធិការនគរបាលខណ្ឌសែនសុខក៍សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមជួយសហការណ៍និងផ្តាល់ព័ត៌មានដល់សមត្ថកិច្ចផងពាក់ព័ន្ធនិងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗជាពិសេសក្រុមក្មេងស្ទាវៗដែលប្រមូូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនសូមរាយកាណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការចុះបង្ក្រាប៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ