ព្រឹតិ្តការណ៍ថ្មីៗ

ស្លាប់ម្នាក់និងម្នាក់ទៀតរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ

10 ខែ មុន 143 តូ សុផល

បាត់ដំបង៖គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ១លើកនៅស្រុកថ្មគោល ខេត្តបាត់ដំបងរវាងម៉ូតូនិងរថយន្ត Lexus RX300ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បណ្តាលអោយបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនិងម្នាក់ទៀតរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុមទី៥ ភូមិពពលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖ក្រោយពេលកើតហេតុតៃកុងរថយន្តបានរត់គេចខ្លួនបាត់រីជនរងគ្រោះឈ្មោះទី១ ហាន់ ហាក់ ភេទប្រុសអាយុ២៥ឆ្នាំ ទី២ឈ្មោះ រៀម រតនា ភេទប្រុស អាយុ២៨ឆ្នាំ នាក់ទាំងពីររស់នៅឃុំជ្រៃ ស្រុកថ្មគោល ស្រុកថ្មគោលខេត្តបាត់ដំបង។

ប្រភពបានបន្តថា៖ករណីគ្រោះថ្នាក់ចរាចរណ៍នេះក្រោយពីកម្លាំងនគរបាលជំនាញចរាចរណ៍ស្រុកខាងលើធ្វើការវាស់វែងរួចក៍ប្រគល់ទៅខាងនាយផ្នែកចរាចរណ៍ផ្លូវខេត្តបាត់ដំបងចាត់ការបន្តទៅតាមនិតិវិធី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!