ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តដឹកទំនិញ ព្រលះរថយន្តទេសចរណ៍ស្លាប់ម្នាក់របួសច្រើននាក់

9 ខែ មុន 165 តូ សុផល

ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍
រវសងរថយន្តនៅដឹកទំនិញ បុកជាមួយរថយន្តទេសចរណ៍ វេលាម៉ោង១៧’៣០នាទីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចន្លោះគីឡូម៉ែត្រលេខ 142-143​ ស្ថិតក្នុងភូមិ ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើផ្លូវជាតិលេខ​ 4​ រវាងរថយន្តកូរ៉េពីរតោនកន្លៈក្បាលពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ 3-C 5112 មានទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ(រត់បាត់) បានប៉ះជាមួួយនិងរថយន្តយន្តតូរីស ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AB-6106 មានទិសដៅបញ្ច្រាស់ទិសគ្នា បណ្តាលអោយអ្នកបើកបរស្លាប់ ម្នាក់ ឈ្មោះ​ ហេង​ បូរ៉ា​ ភេទប្រុស អាយុ​ ២៦ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ ចំការ​ដី​ ឃុំ​ពងទឹក​ ស្រុក​ដំណាក់​ចង្អើរ​ ខេត្ត​កំពត​ ។

ក្នុងពេលកើតហេតុ កំលាំងអាវុធហត្ថស្នាក់ការសន្តិសុខ​ ៤០២ សហការជាមួយកំលាំងរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សីលា​ នៅការពារកន្លែងកើតហេតុ ជួយសំរួលចរាចរណ៍បញ្ជៀសចរាចរណ៍មិនអោយមានការកកស្ទះដល់អ្នកដំណើរឡើយ​។ ចំពោះសាកសពរង់ចាំក្រុមគ្រួសារធ្វើការប្រគល់ ទទួល យកទៅធ្វើបុណ្យតាម ប្រពៃណី រីឯវត្ថុតាងទាំងពីរខាងលើរង់ចាំរថយន្តស្ទូច​យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលាបន្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!