ព្រឹតិ្តការណ៍ថ្មីៗ

សូមសម្ដេចក្រឡាហោម សរ ខេង និងនាយឧត្ដមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ ជួយរកយុត្តិធម៌ជូន ជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះរាប់សែន ត្រូវបានគាបយកប្រាក់ផងទាន!

1 ខែ មុន 1147 តូ សុផល

ខេត្តឧត្តរមានជ័យ៖ លោកខួង ទីន មេប៉ុស្ដិ៍នគបាលអន្តោប្រវេសន៍ ច្រកទ្វាអន្តរជាតិអូស្មាច់ ខេត្តឧត្តមានជ័យ ជាជនរងម្នាក់ ក្នុងចំណោមជនរងគ្រោះរាប់សែន ស្រែកអោយជួយរកយុត្តិធម៌តាមសារព័ត៍មាន ដល់ស្ថាបន័កំពូលណាដែលមានលទ្ធភាពជួយដោះស្រាយនិងរកយុត្តធម៌ជូនពួកគាត់អោយបានទាន់ពេលវេលាផងទាន!។
ជាពិសេសសូម សម្ដេចក្រឡាហោមសរខេង និងនាយឧត្ដមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ អគ្គអន្តោប្រវេសន៍ ជួយដល់ជនរងគ្រោះខាងលើផង ។
ការសុំអំពាវនាវរបស់លោកឧត្ដមសេនីយ៍ត្រីខួង ទីន ក្រោយពីមានការផ្ទុះព័ត៍មាននៅក្នុងក្រុបមន្ទីព័ត៍មានខេត្តឧត្ដរមានជ័យកាលពីថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៨នេះ ក្រោមការសុំជួយអន្តរាគមន៍និងស្រេករកយុត្តធម៌ របស់លោក ក្រោមប្រធានបទ ក្រុមអ្នកសារព័ត៍មាននៅក្នុងខេត្តឧត្តរមានជ័យ គាប់ស៊ីលុយពីលោកក្នុងមួយនាក់ ១០០$ទៅ២០០$ ក្រោយបែកធ្លាយរឿង អំពើពុករលួយធ្ងន់ ដែលលោកបានគាបស៊ីលុយពីប្រជាពលរដ្ឋ រាប់សែន លាននាក់ អស់រយៈពេលជាច្រើនឆ្នាំកន្លង មកនេះ រហូតលោកមានលុយវល់លានដុល្លាន ទិញសុទ្ធតែរថយន្ដសេរីទំនើប៥៧០ តំលៃជាងសែនដុល្លា និងមានទ្រព្យស្ដុកស្ដម។
រឿងដែលលោកឧត្ដមសេនីយ៍ត្រីខួងទីន គាបស៊ីប្រាក់ពីប្រជាពលរដ្ឋ តាមរយះកាផ្ដល់សៀវភៅឆ្លងដែន ប្រថាប់ត្រាឆ្លងដែន និងទំនិញចេញចូល តាមទំហ៊ំ គាបស៊ីប្រាក់ពីពលរដ្ឋគ្មានដែនកំណត់។

រហូតមកទល់និងពេលនេះលោកឧត្ដមសេនីយ៍ត្រីខួង ទីន បានប្រកាស់រកយុត្តិធម៌ថា ខ្លួនជាជនរងគ្រោះម្នាក់ក្នុងចំណាមជនរងគ្រោះរាប់សែននាក់ ហើយជាជនរងគ្រោះក្រយគេ ដែលត្រូវបានជនទុច្ចរិតមួយក្ដាប់តូចប្រើស្ថាបន័ព័ត៍មានគាបស៊ីលុយ ទើបលោកសុំអំពាវនាវទៅដល់ស្ថាបន័កំពូលណា ដែលអាចជួយលោកបាន ជួយដល់រូបលោកផង ជាពិសេសសម្ដេច ក្រឡាហោមសរខេង និងនាយឧត្ដមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ ដែលជាឪពុកម្ដាយរបស់លោកនោះ។

ចំពោះជនរងគ្រោះ លោកឧត្ដមសេនីយ៍ត្រីខួងទីន មេប៉ុស្ដិ៍នគបាលអន្តោប្រវេសន៍ ដែលត្រូវបានក្រុមអ្នកសារព័ត៍មានគាបស៊ីប្រាក់ និងពលរដ្ឋរាប់សែន នាក់ដែលបានប្រើប្រាស់សេវាកម្មនៅអូស្មាច់ ដែលត្រូវបានលោកខួងទីន គាបស៊ីប្រាក់ពីពួកគាត់ជាច្រើនឆ្នាំតាមតែអំពើរចិត្តនោះ
តើសម្ដេចក្រឡា ហោមសរខេង និងនាយឧត្ដមសេនីយ៍ គៀត ចន្ទ័ថា អគ្គនិយកដ្ឋានអន្តោប្រវេសន៍គិតយ៉ាងណាដែទាន! ។

ចំពោះរឿងពុករលួយធ្ងន់ធ្ងរខាងលើ ឯកឧត្ដម ឱម យិទៀង គួតែលើកយកមកពិចារណាដែរឺទេ រឺមួយក៍ទុកអោយមន្រ្ដីគ្រប់ល្ពៅ ធ្វើអ្វីតាមតែទំនើងចិត្ត ដែលជាឆ្អឹងទទឹងកររបស់ប្រមុខរាជរដ្ឋាភិបាល៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ