ព្រឹតិ្តការណ៍ថ្មីៗ

គួរឲ្យ​អាសូរ​! បុរសម្នាក់ស្លាប់ចោលគូដណ្តឹង ខណៈជិះម៉ូតូទាំងស្រវឹង​ ជួបគ្រោះថ្នាក់​ រថយន្តបុកកិន​ កណ្ដាលផ្លូវ

10 ខែ មុន 115 តូ សុផល

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារជួបគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តកុងតឺន័របុកជាមួយម៉ូតូចំពីមុខពេញទំហឹង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងែអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ50ម៉ែត្រ ស្ថិតនៅភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះ(សព)មានឈ្មោះ ទូច សុខហៀង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡាន ស្នាក់នៅផ្ទះជួលម្តុំតាខ្មៅ មានស្រុកកំណើតនៅភូមិស្លែង ឃុំរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ធ្លាប់មានប្រពន្ធហើយបានលែងលះគ្នារួចក្រោយបោះឆ្នោតរួចបានភ្ជាប់ពាក្យនារីក្រោយម្នាក់ទៀតធ្វើការរោងចក្រនៅតាខ្មៅជួលផ្ទះនៅរួមរស់ជាមួយគ្នាដែលមកយំស្រែកនៅកន្លែងកើតហេតុ ។

តាមសម្តីនារីម្នាក់ដែលផឹកស៊ីជាមួយអ្នករងគ្រោះបាននិយាយរៀបរាប់ប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ឌថា រូបនាងនិងគាត់បានផឹកសុីនៅផ្លូវវេងស្រេងឡើងស្រវឹងរៀងៗខ្លួនរូបគាត់ក៏សុំទៅផ្ទះជួលនៅតាខ្មៅ​នាងខ្ញុំឃាត់ដែលថាបងស្រវឹងហើយកុំទៅអី នៅដេកនិងសិនទៅ តែគាត់មិនព្រម ហើយក៏ជិះចេញបាត់ទៅ ប្រហែល៣០នាទីក្រោយមក ស្រាប់តែមានគេទូរស័ព្ឌមកប្រាប់ថាគាត់បានស្លាប់បាត់ដោយសារជួបគ្រោះថ្នាក់ចរាចរណ៏។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនដំបូងគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរី 2018 ពណ៌ខ្មៅ បិទស្គុតទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ស្ពឺ 1L-7130 បើកតាមបណ្ដោយផ្លូវ 50ម៉ែត្រ ឡើងពីលិចមកកើតយ៉ាងលឿនដោយភាពស្រវឹងផង បើកមកដល់ចំណុចកើតហេតុខាងលើបណ្ដាលឲ្យបុកគ្នាជាមួយនឹងរថយន្តកុងតឺន័រ ក្រុមហ៊ុន PRIV ATE ពណ៌ ក្រហម ពាក់ស្លាកលេខខេត្តសៀមរាប 3A.2277 បើកតាមបណ្តោយផ្លូវ៥០ម៉ែត្រ ទឹសពីកើតទៅលិច បើកលឿនដូចគ្នា បុកចំពីមុខពេញទំហឹង។ បុកហើយបាន បើកទ្វារចុះរត់បាត់ ស្រមោល។ ហើយទុកឡានចោលនៅកន្លែងកើតហេតុ សាកសពរបស់បុរសដែលស្លាប់បាត់បង់ជីវិតនោះគឺរហែកអាវ ទ្រូងរយះនិងបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ គួរឲ្យអាណិតអាសូរណាស់ ចំណែកម៉ូតូនៅក្រោមរថយន្តអូសប្រហែល១០ម៉ែត្រខ្ទិចម៉ូតូផ្នែកខាងមុខស្ទើតែទាំងស្រុងនិងរថយន្តកុងតឺន័របែកចង្កៀងមុខម្ខាង កំពិតកាងផងដែរ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ហើយក៏ទំនាក់ទំនងទៅជំនាញចរាចរណ៏ក្រុងមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅចរាចរណ៏ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមនិតិវិធីច្បាប់។ ចំណែកសាកសពសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕ អត្ថបទរូបភាព​ AhBoYz

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!