ព្រឹតិ្តការណ៍ថ្មីៗ

ស្ដែងៗណាស់! ជិះម៉ូតូ​ជិតដល់ផ្ទះហើយ ជ្រុលទៅបុកឃឿនខ្ទាតបោករបងផ្ទះ​ បែកក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់!

1 ឆ្នាំ មុន 208 តូ សុផល

រាជធានីភ្នំពេញ ៖ (មួកការពារសុវត្ថិភាពមានហើយ តែបែរជាមិនព្រមពាក់ទេ)​ យុវជនម្នាក់បោកក្បាលស្លាប់ភ្លាមៗ​ គួរឲ្យ​អាសូរ​ ខណៈពេលជិះម៉ូតូខ្វះការប្រុងប្រយ័ត្ន និងក្នុងល្បឿនលឿនជ្រុលទៅបុកឃឿនខ្ទាតផ្លោងបោកនឹងរបងផ្ទះ ប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង១០នឹង៤០នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវលេខ69BT ភូមិត្នោតជ្រុំ១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

បើតាមការបញ្ចាក់របស់ក្រុមគ្រួសារសាច់ញាត្តិជនរងគ្រោះខាងលើបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខា វឌ្ឃនា អាយុ២១ឆ្នាំ ស្នាក់នៅម្ដុំវត្ថសន្សំកុសល សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ​។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យរៀបរាប់ប្រាប់ភ្នាក់ងារ TNN ដឹងថា នៅមុនពេលកើតហេតុនោះ គេបានឃើញម៉ូតូមួយគ្រឿង ម៉ាក Honda Dream សេរីឆ្នាំ២០១៧ ពណ៍ខ្មៅ​ ពាក់ស្លាក់លេខភ្នំពេញ 1GM-8274 បើកបរដោយយុវជនម្នាក់ (មិនពាក់មួកសុវត្ថិភាពទេ) ធ្វើដំណើរទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ ខ្វះការប្រុងប្រយ័ត្ន​ ​ក៏បានជ្រុលចង្កូតទៅបុកឃឿនចិញ្ចើមផ្លូវខ្ទាតផ្លោងទៅបោករបងផ្ទះពេញទំហឹង រួចធ្លាក់មកបោកនឹងថ្នល់ បណ្ដាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗក្នុងថ្លុកឈាមតែម្ដង និងឃើញមួកសុវត្ថិភាពមួយដែលជារបស់យុវជនរងគ្រោះ​ ខ្ទាតទៅលើផ្លូវផងដែរ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​រស់នៅជិតកន្លែងកើតហេតុ​ រាយការណ៍​ប្រាប់សមត្ថកិច្ច​ និងទាក់ទងប្រាប់ក្រុមគ្រួសារបានដឹងដំណឹងដល់រន្ធត់នេះផងដែរ។

ក្រោយមកក្រុមគ្រួសារសាច់ញាតិបានមកដល់​ ស្រែកត្រហោរយំ អាឡោះអាល័យ​និងសោកស្ដាយចំពោះការបាត់បង់​កូន​ និងសមាជិកគ្រួសារ មិនគួរណាជិះមកជិតដល់ផ្ទះហើយ បែរជាជួបគ្រោះថ្នាក់ បណ្ដាលស្លាប់យ៉ាងរន្ធត់បែបនេះទៅវិញ ។

ក្រោយកើតហេតុសម្ថកិច្ចជំនាញបានចុះមករួចធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុកក្នុងប៉ុស្ដិ៍រង់ចាំប្រគល់ឲ្យសាច់ញាតិតាមក្រោយ៕ អត្ថបទរូបភាព​ AhBoYz

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ