ព្រឹតិ្តការណ៍ថ្មីៗ

អស់ទាស់! ទៅរាយមងចាប់ត្រីក្នុងស្ទឹងជាប់សត្វក្រពើទម្ងន់ជា២០០គីឡូ

1 ឆ្នាំ មុន 280 តូ សុផល

ពោធិសាត់ ៖ សត្វក្រពើ១ក្បាលត្រូវបានប្រជាពលរដ្ឋដាក់មងនៅក្នុងស្ទឹងមួយកន្លែងជាប់មានទម្ងន់ប្រមាណជា២០០គីឡូក្រាម ធ្វើឱ្យភ្ញាក់ផ្អើលទាំងព្រឹកខាងលើនេះបានកើតឡើងថ្ងៃទី២៥កញ្ញា២០១៨ត្រង់ចំណុចស្ទឹងមេទឹកដែលស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុកមួយកន្លែងស្ថិតក្នុងភូមិកណ្តាលឃុំថ្មដាស្រុកវាលវែងខេត្តពោធិសាត់ ។

បើតាម ប្រភពពីសមត្ថកិច្ចនិងអាជ្ញាធមូលដ្ឋានបានអោយដឹងថាសត្វក្រពើ១ក្បាលនេះត្រូវបានប្រជាពលរដ្ឋម្នាក់មានឈ្មោះ មឿនមីន មានមុខរបរនេសាទដាក់មងយកត្រីក្នុងស្ទឹងនេះហើយគាត់រស់នៅក្នុងភូមិឃុំស្រុកខាងលើ បានចេញទៅរាយមងនៅក្នុងស្ទឹងចំណុចខាងលើនៅវេលាល្ងាចថ្ងៃទី២៤លុះព្រឹកថ្ងៃទី២៥កញ្ញា២០១៨បានទៅមើលមងដាក់ក្នុងស្ទឹងស្រាប់តែប្រទះឃើញជាប់សត្វមួយក្បាលយ៉ាងធំរុំមងជាប់ខ្លួនទៅណាមិនរួចតែគាត់មិនដឹងថាជាសត្វស្អី ។ 

ភ្លាមៗនោះគាត់បានទាញឡើងមកលើគោកស្រាប់តែឃើញជាប់សត្វក្រពើមួយក្បាលយ៉ាងធំទម្ងន់ប្រមាណជា២០០គីឡូក្រាម ។

 សមត្ថកិច្ចបានអោយដឹងទៀតថាដោយមើលឃើញថាសត្វក្រពើធំខ្លាំងពេកគាត់បានរត់មករាយការណ៍ជូនសមត្ថកិច្ចអោយជូយអន្តរាគមន៍លើកសត្វក្រពើមួយក្បាលនេះមកលើគោក ដឹកមកភូមិ ។ 

ប្រភពពីសមត្ថកិច្ចក៍ដូចជាអាជ្ញាធមូលដ្ឋាននៅទីនោះបានអោយដឹងទៀតថា ចំពោះស្ទឹងខាងលើនេះពួគគាត់ធ្លាប់បានឮគេនិយាយតៗគ្នាមកថាស្ទឹងនេះមានសត្វក្រពើតែគេមិនដែលបានប្រទះឃើញនោះឡើយខណះដែលស្ទឹងមួយនេះសំបូរណ៍ទៅដោយធនធានជីវចម្រុះជាច្រើននៅទីនោះផងដែរ ។

 បច្ចុប្បន្នសត្វក្រពើ១ក្បាលនេះនៅរស់ទេតែត្រូវបានដឹកយកទៅរក្សាទុកនៅទីបញ្ជាការរដ្ឋានវរះការពារព្រុំដែនគោកលេខ៨២៥ដោយរងចាំបញ្ជាពីថ្នាក់លើ ហើយក៍អាចលែងចូលទៅក្នុងស្ទឹងដែនជម្រកជីវចម្រុះនេះវិញ ។ 

 បើតាមនគបាលប៉ុសរដ្ឋបាលឃុំថ្មដា លោកពេជ្យ សោភណ្ឌ័ បានអោយដឹងថា នៅថ្ងៃទី២៦កញ្ញា២០១៨ ស្អែកនេះខាងអង្កការវាយអេដនិងមកទទួលយកសត្វក្រពើនេះយកទៅលែងនៅកន្លែងផ្សេងវិញតែគេមិនទាន់ដឹងថាលែងនៅកន្លែណានោះទេ ។ 

ហើយនេះជាលើកទីមួយហើយដែលប្រជាពលរដ្ឋដាក់មងជាប់សត្វក្រពើមួយក្បាលយ៉ាងធំមួយនេះ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ