ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម យន្ត មីន​ អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពផ្លូវ អូរ ប្រឡាយនានាក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

1 ខែ មុន 107 តូ សុផល

ព្រះសីហនុ៖ កាលពីព្រឹកថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨

ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពផ្លូវ អូរ ប្រឡាយនានានៅក្នុងក្រុងព្រះសីហនុ ។
ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា រដូវ វស្សាឆ្នាំ២០១៨ មានភ្លៀងធ្លាក់បន្តឥតឈប់ ឈរធ្វើឲ្យផ្លូវមួយចំនួននៅទូទាំងប្រទេស ពិសេសផ្លូវក្នុងក្រុងព្រះសីហនុ មានការខូចខាត យ៉ាងច្រើន ម្យ៉ាងទៀតអូរ ប្រឡាយនៅក្នុងក្រុងព្រះសីហនុ រងនូវជំនន់ទឹកភ្លៀងជនលិចតំបន់មួយចំនួនផងដែរ ដោយតែស្ថានភាពទឹកភ្លៀងបានបង្អោធ្លាក់ជាប់ៗគ្នា ។

ឯកឧត្តម​ អភិបាលខេត្ត ក៍បានជម្រុញឱ្យសាលាក្រុង មន្ទីរសាធារណៈការណ៍ និងដឹកជញ្ជូនខេត្ត និងមន្ទីរពាក់ព័ន្ធនានាសហការគ្នា ពិនិត្យស្ថានភាព​ ថាតើ ផ្លូវ អូរ ប្រឡាយណា ត្រូវធ្វើការជួសជុល ត្រូវស្តារឡើងវិញឱ្យបានធំទូ លាយ ដើម្បីរំដោះជំនន់ទឹកភ្លៀងកុំឱ្យជន់លិចផ្ទះ ផ្លូវរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់មួយ ចំនួន ដើម្បីបង្កលក្ខណងាយស្រួលក្នុងការធ្វើចរាចរណ៍ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ