ព្រឹតិ្តការណ៍ថ្មីៗ

ទើបចេញពីគុក លួចទូរស័ព្ទបាន៦គ្រឿងចូលគុកវិញដដែល

8 ខែ មុន 238 តូ សុផល

បាត់ដំបង៖ជនសង្ស័យម្នាក់ឈ្មោះ សំ សុីណាត ភេទប្រុស អាយុ៣៨ឆ្នាំ ទើបចេញពីគុក បានធ្វើសកម្មភាពលួចទូរស័ព្ទពីឈ្មោះ ឈូក សុខឃឿន ត្រូវក្រុមបង្ការ បង្ក្រាប ចាប់ខ្លួនកាលពីវេលម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ចំណុចភូមិនំក្រៀប សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យមានទីលំនៅក្នុងភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបងជាមុខសញ្ញាចាស់ទើបចេញពីគុក។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖ជនរងគ្រោះខាងលើត្រូវបានជនសង្ស័យគាស់ផ្ទះចូលលួចយកទូរស័ព្ទរបស់ខ្លួនអស់ចំនួន៦គ្រឿង។

សមត្ថកិច្ចដកហូតវត្ថុតាងពីជនង្ស័យរួមមាន៖ម៉ូតូម៉កវីវ៉ា ពណ៌ក្រហម១គ្រឿងជារបស់ជនសង្ស័យនិងឧបករណ៍លួចគាស់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យត្រូវកងកម្លាំងបង្ការ បង្ក្រាបប្រគលទៅការិយាល័យជំនាញើម្បីចាត់ការបន្តទៅតាមនិតិវិធី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!