ព្រឹតិ្តការណ៍ថ្មីៗ

អង្គភាពប្រឆាំងអំពើពុករលួយ(ACU) និងអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ លើកយកមកពិចារណាដែរឺទេ?ចំពោះការប្រព្រឹត្តអំពើពុករលួយច្រើនឆ្នាំរបស់ឧត្ដមសេនីយ៍ត្រី ខួងទីនមេប៉ុស្ដិ៍នគបាលអន្តោប្រវេសន៍ច្រកអន្តរជាតិអូស្មាច់

1 ខែ មុន 107 តូ សុផល

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៨នេះ មានការបែកធ្លាយមកថា លោកខួងទីនមេប៉ុស្ដិ៍នគបាលអន្ដោប្រវេសន៍ច្រកទ្វាអន្តរជាតិអូស្មាច់ ស្រែករកយុត្តធម៌ចំពោះអំពើ ពុករលួយ ធ្ងន់ធ្ងររបស់លោកជាច្រើនឆ្នាំមកនេះ ត្រូវបានអ្នកសារព័ត៍មានគាបស៊ីក្នុងម្នាក់១០០$និង២០០ដុល្លា ។
តើឯកឧត្ដមឱម យិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ គួរតែលើកយកមកពិចារណា និងដាក់ការសើបអង្កេតនិងស្រាវជ្រាវដែរឺទេ ក្រោយបែកធ្លាយរឿងពុកលួយចេញពីលោកខួងទីនដោយ ផ្ទាល់ ដែលប្រម៉ូលប្រាក់គាបសង្កត់ពីប្រជាពលរដ្ឋដឹកទុំនិញឆ្លងដែន បោះត្រាលើសៀវភៅ ឆ្លងដែន និងផ្ដល់សៀលភៅឆ្លងដែន លើសសៀវភៅបន្ទុករហូតដល់ ទៅ៥ម៉ឺនរៀល ដែលបានប្រព្រឹត្ដជាច្រើនឆ្នាំកន្លងមក នៅច្រកអន្តរជាតិអូស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យ។
រហូតលោកឧត្តមសេនីយ៍ត្រីខួង ទីន មេប៉ុស្ដិ៍នគបាលមានរថយន្ដ លុចស៊ីស ៥៧០តំលៃរាប់សែនដុល្លា បានលុយមកពីណា ?ដែបានល្បីជាច្រើនឆ្នាំ មកថា លោកឧត្ដមសេនីយ៍ត្រី ខួងទីន គាបស៊ីប្រជាពលរដ្ឋមកពីតាមបណ្ដាខេត្តផ្សេងនិងពលរដ្ឋរស់នៅខេត្ដឧត្តរមានជ័យ ឡើងខ្សោះឈាមអស់ទៅហើយ ។
ចំពោះរឿងអាស្រូវខាងលើរបស់លោកឧត្ដមសេនីយ៍ត្រីខួងទីនតើ នាយឧត្ដមសេនីយ៍ គៀតចន្ទ័ថារិទ្ធ អគ្គនាយកនិងអគ្គនិយកដ្ឋានអន្តោប្រវេសន៍ គិតយ៉ាងណា ចំពោះការប្រព្រឹត្តអំពើពុករលួយច្រើឆ្នាំ គាបស៊ីជញ្ជក់ឈាមរាស្រ្ដតាមរយៈស្ថាបន័អន្តោប្រវេសន៍ បែបនេះរហូតទៅ។
ចំពោះរឿងអាស្រូវរាប់មិនអស់របស់មេប៉ុស្ដិ៍នគបាលអន្តោប្រវេសន៍ ច្រកអន្តរជាតិអូស្មាច់ របស់លោក ឧត្ដមសេនីយ៍ត្រី ខួង ទីន ជាច្រើឆ្នាំ មកនេះ តើឯកឧត្ដមឱមយិន ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) និងលោកនាយឧត្ដមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ អគ្គនិយកដ្ឋានអន្តោប្រវេសន៍គួតែលើកយកមកពិចារណាដែរឺទេ? រឺករឯកឧត្ដមទុកអោយមន្រ្ដីពុករលួយ ជនកររស្រ្ដបន្តរទៅទៀត៕ប៉ែន នួ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ