ព្រឹតិ្តការណ៍ថ្មីៗ

តើលោកផេង សិទ្ធី អភិបាលក្រុងបាត់ដំបងពិតជាគ្មានសមត្ថភាពរៀបចំក្រុងឬ?

10 ខែ មុន 235 តូ សុផល

បាត់ដំបង៖ទីតាំងប្តូរលុយក៍ល្បីក្នុងខេត្តបាត់ដំបងខាងលិចផ្សារណាត់បានក្លាយជាចំណតរថយន្តចតយ៉ាងអាណាធិបតេយ្យ គ្មានរបៀបជាហេតុធ្វើអោយប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ។

អ្នករត់ម៉ូតូកង់បីម្នាក់សុំមិនបញ្ចេញ(ឈ្មោះ….)បានបង្ហើបថា៖ការចតរថយន្តលើទ្រូងផ្លូវបង្កភាពកកស្ទះរាល់ថ្ងៃរីឯប៉ូលិសសណ្តាប់ធ្នាប់ក្រុងបាត់ដំបងនិងអាជ្ញាធពាក់ព័ន្ធមិនខ្ចីអើពើឡើយ។

ក្រោយពីការអង្គភាព TNN ចុះផ្សាយម្តងប្រជាពលរដ្ឋសង្កេតឃើញថា៖មានប៉ូលិសក្រុងចុះមកសម្រួលចរាចរណ៍ប្រហែលជា១សប្តាហ៍ក៍នាំគ្នាឈប់ដូច្នេះភាពអាណាធិបតេយ្យបានកើតឡើងវិញលើសពីមុនទៅទៀត។

ម្យ៉ាងវិញទៀតប្រសិនបើមានគណប្រតិភូចុះមកខេត្តបាត់ដំបងឆ្លងកាតទីនោះទើបលោកផេង សិទ្ធិ អភិបាលក្រុងនិងប៉ូលិសសណ្តាប់ធ្នាប់ក្រុងបិទផ្លួវសូម្បីតែស្រមោចក៍វារមិនរួចផង។

ដោយឡែកជុំវិញបញ្ហាដូចការរៀបរាប់ខាងលើគឺជារឿងមួយកើតឡើងដដែលៗដូច្នេះលោកផេង សិទ្ធីគួរពិនិត្យមើលនិងរៀបចំឡើងវិញជាសវៀងទទួលរងនូវការរិះគន់ពីប្រជាពលរដ្ឋថាអភិបាលក្រុងថ្មីក៍ដូចអភិបាលក្រុងចាស់មិនចេះខ្មាសជនបរទេសដែលធ្វើដំណើរឆ្លងកាត់ហួសចិត្តនិងក្រវីក្បាលដូចគោស្រាំងទិច៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!