ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់មនុស្ស២៤នាក់ ពីកន្លែងភ្នាល់មាន់តាមទូរទស្សន៍

6 ខែ មុន 126 តូ សុផល

ភ្នំពេញ៖ ដោយមានការបញ្ជាផ្ទាល់ពីលោក​ ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ​ និងទទួលបានបណ្ដឹងពីប្រជាពលរដ្ឋ

រស់នៅជិតខាង​ រាយការណ៍​ថាហាងកាហ្វេមួយកន្លែង លួចបើកល្បែងស៊ីសង ភ្នាល់មាន់ តាមOnline ហើយមានមនុស្សប្លែកមុខចេញចូល ស្រែក​ហ៊ោកញ្ជ្រៀវ​ បង្កសំលេងរំខាន ដល់ការរស់នៅរបស់ពួកគាត់​ ទើបកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ចុះបង្រ្កាបនិងឃាត់ខ្លួនអ្នកលេង បានចំនួន២៤នាក់ យកទៅអបរំណែនាំ និងឲ្យក្រុមគ្រួសារមកធានា និងធ្វើកិច្ចសន្យាបញ្ឈប និងអោយត្រលប់ទៅផ្ទះវិញ នៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះគ្មានលេខ ក្រុមទី៣ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

វត្ថុតាងដែលសមត្ថកិច្ចអាវុធហត្ថដកហូតបានរួមមាន៖ ទូរទស្សន៍ចំនួន២គ្រឿង និងម៉ូតូចំនួន៨គ្រឿង។ បច្ចុប្បន្នបងប្អូនដែលអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួននោះ ត្រូវបានអប់រំនិងធ្វើកិច្ចសន្យាទៅផ្ទះវិញរៀងៗខ្លួន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!