ព្រឹតិ្តការណ៍ថ្មីៗ

គ្រោះថ្នាក់ចរាចរណ៍សោះ ប្រកែកគ្នាបែកផ្សែងស្ទើរផ្ទុះហិង្សា ចុងក្រោយ ….

11 ខែ មុន 225 តូ សុផល

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូដោយសារជាប់និយាយទូរស័ព្ទមិនបានមើលក៍ជ្រុលទៅបុកម៉ូតូក្មេងស្រីម្នាក់ទៀតដែលកំពុងបើកឆ្លងផ្លូវបណ្តាលអោយដួលហើយបុរសខាងលើមិន
បានឈប់មើលទេព្យាយាមបើករត់កេចខ្លួនត្រូវសាច់ញាតិជនរងគ្រោះដេញតាមឃាត់បានយកមកគោលដៅគ្រោះថ្នាក់វិញដើម្បីអោយនិយាយគ្នាបែជាតឹងសរសៃករកឈ្លោះគ្នាយក
ចំណែកត្រូវរៀងៗខ្លួននិងចង់ប្រើហឹង្សាទៅវិញ។

ករណីនេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង០៩និង
៣០នាទីព្រឹកថ្ងៃទី២៥ កញ្ញា ២០១៨ នៅផ្លូវលេខ៩២កែងផ្លូវបេតុងភូមិបាយ៉ាបសង្កាត់ភ្នំ
ពេញថ្មីខណ្ឌសែនសុខ។

ប្រភពបានប្រាប់ថាមុនកើតហេតុបានឃើញក្មេងស្រីរងគ្រោះជិះម៉ូតូស្កូបពី ពណ៌ ស ឌុបគ្នា
២នាក់បងប្អូនដោយបើកបរមកពីកើតទៅលិច
តាមផ្លូវ៩២ខណះមកដល់ចំណុចខាងលើបានបត់ឆ្វេងចូលផ្លូវបេតុងស្រាប់តែពេលនោះមានបុរសម្នាកើបើកម៉ូតូឌ្រឹមសង់មកពីលិចទៅកើតដោយជាប់និយាយទូរស័ព្ទមិនបានមើលក៍ជ្រុលទៅបុកម៉ូតូក្មេងស្រីខាងលើដួលហើយមិ
នៅបានឈប់មើលទេបានបើកម៉ូតូព្យាយាមរត់
តែត្រូវសាច់ញាតិក្មេងស្រីជិះម៉ូតូតាមក្រោយឃើញក៍បើកដេញរហូតដល់ផ្សារអីុអន២ទើបឃាត់បានហើយនាំមកនិយាយគ្នានៅកន្លែងកើតហេតុវិញ។

ប្រភពដដែលបានបន្តថាក្រោយពីឃាត់មកនិយាយគ្នាបែរជាបុរសបង្ករមកស្តីអោយក្មេងស្រីរងគ្រោះថាជិះម៉ូតូបត់ខុសហើយបែរជាមករករឿងគាត់វិញពេលនោះម្តាយក្មេងស្រីឮដូចនោះក៍ប៉ះសំដីគ្នាតែម្តងបង្ករអោយភ្ញាក់ផ្អើប្រជាពលរដ្ឋតាមដងផ្លូវរាយការណ៍មកសមត្ថកិច្ចចុះទៅអត្តរាគមន៍ក្រែងមានប្រើហឹង្សាដាក់គ្នា។

ចុងក្រោយករណីខាងលើនេះក្រោយប្រកែកគ្នាតឹងសសៃ ក មកសមត្ថកិច្ចមូលដ្ឋានជួយសម្របសម្រួលមកភាគីរងគ្រោះបានត្រជាក់
ចិត្តវិញហើយមិនទាមទាសំណងអ្វីទេគ្រាន់តែ
អោយបុរសខាងលើសំពះទទួលសូមទោសរួចបែកផ្លូវរៀងៗខ្លួន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!