ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរស្រុកបរិបូរណ៌រងការចោទថា បណ្តែតបណ្តោយអោយឈ្មួញកាប់បំផ្លាញព្រៃលិចទឹកទឹកនៅ នៅមាត់ទន្លេសាប ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

2 ឆ្នាំ មុន 5 តូ សុផល

ខេត្តកំពង់ឆ្នាំង៖ ពលរដ្ឋនៅស្រុកបរិបូរណ៌មានទុក្ខកង្វល់មិនអាចស្រាយបាន ដូច្នេះក៍បានទំនាក់ទំនងមក បណ្តាញព័ត៌មានគ្រប់នាទី ធី អិន អិន ជួយផ្សាយផងជុំវិញបញ្ហា ការទន្រ្ទាន កាប់បំផ្លាញ់ព្រៃលិចទឹក និងចាក់ដីបំពេញ ទីជម្រក ត្រីពងកូនស្ទើក្លាយជាវាលរហោស្ថាន តែអាជ្ញាធរស្រុក និងខេត្តបិទភ្នែកធ្វើមិនដឹង។

ប្រភពពីប្រជាពលរដ្ឋបានអោយប្រាប់អោយដឹងថាទីតាំងខាងលើដីព្រៃលិចទឹកនេះ ជាប់មាត់ទន្លេសាប ចំណុច ព្រៃស្វាជុះ ច្រកស្នោ កោះរ៉ង ស្ថិតក្នុងភូមិកោះតាម៉ូវ ឃុំកំពុងព្រះគគី ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

ប្រភពដដែលបានបន្តទៀតថា ការឈូសឆាយទន្ទ្រាន បំផ្លាញព្រៃលិចទឹកនេះមានលក្ខណៈទ្រង់ទ្រាយធំ ព្រោះ
គេជួលត្រាក់ទ័រឈួសដីព្រៃតំបន់៣ ដែលជាតំបន់ហាមឃាត់រុករានយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន តែអាជ្ញាធរ ស្រុក ខេត្តហាក់មិនអើពើឡើយ។ ករណីពលរដ្ឋលើកឡើងថា ចុះបើពលរដ្ឋ រានដីស្រែចំនុចផ្សេងតិចតួច អាជ្ញា ធរពូកែដឹងម្លេះ? ចុះពេលឈ្មួញជួលត្រាក់ទ័រជួសឆាយបំផ្លាញព្រៃលិចទឹករាប់ហិចតាម៉េចមិនដឹង ប្រហែល ជាត្រូវថ្នាំសណ្តំ បើកភ្នែកលែងរួចហើយមើលទៅ។

ជុំវិញករណីនេះ បុរសដែលគេបង្ហើបថា ជាលោកនាយរដ្ឋបាលព្រៃឈើស្រុកបរិបូរណ៌ មិនបានបកស្រាយអ្វីទាំង ព្រោះខណៈសារព័ត៌មានចុះទៅសម្ភាសន៍ មិទទាន់ទាំងបានសួរផង គាត់សួរអ្នកសារព័ត៌មានថា មកសុំចែក លុយមែន?
លោក ឃួន សៅរុំ អភិបាលស្រុកបរិបូរណ៌ និងលោក សោម ភារុណ ប្រធានជនផលខេត្តកំពង់ឆ្នាំង បានឆ្លើយ តាមរយៈទូរស័ទ្ទថាដូចគ្នាថា ករណីខាងលើលោកបានអោយមន្ត្រីក្រោមឱវាទចាក់វិធានការលើអ្នកដែលកាប់ បំផ្លាញព្រៃលិចទឹកយកដីរដ្ឋធ្វើកម្មសិទ្ធិផ្ទាល់ខ្លួននោះហើយ។

ចំណាត់ការនេះហាក់ដូចជាយឺតពេលបន្តិច ព្រោះព្រៃលិចទឹកមួយចំនួនធំរងការកាប់បំផ្លាញ និងចាក់ដីបំពេញ អស់ទៅហើយ។ ពលរដ្ឋសំណូមពរដល់ស្ថាបនពាក់ព័ន្ធមេត្តាពិនិត្យឡើងវិញ ជាពិសេសេជួយដុះក្អែលមន្ត្រី ស្ពឺកស្រពន់ ដេកចាំបើកតែប្រាក់ខែរដ្ឋ មិនខ្វល់ពីទុក្ខលំបាករបស់រាស្រ្ត និងការងារក្នុងមូលដ្ឋាន។

image image image image image image image image image image image

 document.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ